ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនម្នាក់រួមវត្ថុតាងសង្ស័យថ្នាំញៀន៥កញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនសង្សយ័ម្នាក់ពាក់ពន្ធ័ការប្រើប្រាស និងចែកចាយគ្រឿងញៀនត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត បង្ក្រាប និងឃាត់ខ្លួនកាលពីយប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី ២ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្រុម ១៧ភូមិ ៤ សង្កាត់លេខ៤ក្រុងព្រះសីហនុ ។

ជនសង្ស័យ ឈ្មោះ ប៊ុន សំណាង ភេទប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក ។

វត្ថុតាងដកហូតបានរួមមាន ម្សៅក្រោមពណ៌សថ្លា សង្ស័យជាសារធាតុញៀន៥ កញ្ចប់តូច ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖