ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនម្នាក់សង្ស័យករណីលួចម៉ូតូ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ២៣និង៣០នាទី ក្រោយពីបានទទួលបណ្ដឹងពីប្រជាពលរដ្ឋម្នាក់ឈ្មោះ បេង បិន ភេទប្រុសអាយុ ៣៨ឆ្នាំ មុខរបរ ទិញ លក់ដើមកាស្យា ស្នាកនៅបណ្ដោះ អាសន្ន ភូមិ អណ្ដូងថ្ម ឃុំអណ្ដូង ថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថា បានបាត់ម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីម សេរី២០១០ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AP-5298 ត្រូវកម្មកររបស់ខ្លួនឈ្មោះ សុឹម វាសនា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករកាប់អុស បច្ចុប្បន្ន ស្នាក់នៅ ភូមិ អណ្ដូងថ្ម ឃុំអណ្ដូងថ្ម ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុបានលួចយក រួចជិះ គេចខ្លួនឆ្ពោះទៅខេត្តកំពត ក្រោយមកកម្លាំងផែនព្រហ្មទណ្ឌសហការជាមួយកម្លាំនគរបាលខេត្តកំពតបង្ក្រាបបាននៅចំណុចភូមិបឹង ទូក ឃុំបឹងទូក ស្រុកទឹកឈូ ខេត្ត កំពត ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ០៧និង ៣០ នាទីព្រឹក រួមជាមួយវត្ថុតាងម៉ូតូ ០១គ្រឿង ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ចាត់ការតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖