ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនស្រី្តម្នាក់ជំនាញលូកហោប៉ៅតាមផ្សារ រឹបអូសលុយ៧០ដុល្លារមកវិញ

ចែករំលែក៖

ភ្នំពេញ: ស្រី្តជាមុខសញ្ញាលូក និងវះហោប៉ៅខោ នៅតាមទីផ្សារម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ប៉ុស្តិ៍ទួលសង្កែទី១ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០១៧ ត្រង់ចំណុចតូបលក់ខោអាវជជុះ ក្នុងផ្សារទួលសង្កែ ក្រុមទី១ ផ្លូវលេខ៩០០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មន្រី្តនគរបាលប៉ុស្តិ៍ទួលសង្កែទី១ បានឲ្យដឹងថា ស្ត្រីសង្ស័យមានឈ្មោះ បាន ស្រីណែត ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ ចំណែកជនរងគ្រោះឈ្មោះ មាស គឹមអេង ភេទស្រី អាយុ៣៣ឆ្នាំ មានមុខរបរនៅផ្ទះមានទីលំនៅផ្ទះលេខខ០៧៥ ផ្លូវជាតិលេខ៥ ក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បាត់បង់លុយក្នុងហោប៉ៅខោនោះសរុបមានចំនួន៧០ដុល្លារ ។

តាមសម្តីស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថាមុនពេលកើតហេតុស្ត្រីរងគ្រោះកំពុងឈរទិញខោអាវជជុះនៅក្នុងផ្សារទួលសង្កែហើយជនសង្ស័យបានដើរមកជិតនៅពីក្រោយបានធ្វើសកម្មភាពលូកហោប៉ៅខោខាងស្តាំរបស់គាត់យកប្រាក់ចំនួន៧០ដុល្លារ តែគាត់(ជនរងគ្រោះ)ឃើញទាន់ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលនិងដេញចាប់ហើយលនោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលសង្កែ១កំពុងជិះល្បាតនៅក្នុងមូលដ្ឋានមកដល់ជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសាកសួរតែម្តង ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពីសាកសួរចម្លើយស្ត្រីជនសង្ស័យរួចរាល់ហើយ សមត្ថកិចបានដកហូតលុយចំនួន៧០ដុល្លារពីស្ត្រីសង្ស័យប្រគល់ទៅឲ្យស្ត្រីរងគ្រោះ វិញ។ ចំណែកស្ត្រីសង្ស័យ ត្រូវឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ អរុណរះ


ចែករំលែក៖