ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនអ្នកកាសែត២នាក់ពាក់ព័ន្ធ២បទល្មើសផ្សេងគ្នា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក សូ សាហុង អភិបាលនៃអភិបាលស្រុកភ្នំក្រវាញ បញ្ជាកម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញឃាត់ខ្លួនអ្នកកាសែត ២នាក់ បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋ ដោយអ្នកកាសែតទាំង ២រូនខាងលើជាប់ពាក់ព័ន្ធ ២បទល្មើស ដើម្បីបន្តទៅមន្រ្តីជំនាញអនុវត្តន៍តាមនីតិវិធី។

ប្រតិបត្តិការណ៍ខាងលើ ធ្វើឡើងកាលពីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិស្រែពពាយ ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីមន្រ្តីជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ជនសង្ស័យជាអ្នកកាសែតទាំង ២នាក់ត្រូវបានសមត្ថកិច្ចនគរបាតលឃាត់ខ្លូនទី១ ឈ្មោះ អ៊ុយ គឹមង៉ុយ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិដំណាក់អំពិល សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់ ជាអ្នកសាព័ត៌មាន គំនិតខ្មែរ និងទីឈ្មោះ ធម្ម នី ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង (មិនបញ្ជាក់ជាអ្នកសាព័ត៌មានអ្វីនោះទេ)។

ប្រភពព័ត៌មានខាងលើបន្តថា ការឃាត់ខ្លួនជនសង្ស័យជាអ្នកសាព័ត៌មានទាំង ២នាក់នេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋនៅភូមិក្សេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ រាយការណ៍ឃើញពួតគាត់ជិះម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 21.L1 002.96 សង្ស័យក្លែងក្លាយ ដើរធ្វើសកម្មភាពយកលុយពីប្រជាជនដឹកឈើ។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា បន្ទាប់ពីសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ធ្វើការសួរនាំខ្លះៗជំវិញរឿងរ៉ាវដែលបានកើតឡើងខាងលើឃើញថា ពាក់ព័ន្ធនឹងការដើរយកលុយពីអ្នកឈើដូចជាមិនមានបញ្ហាចោទប៉ុន្មាននោះទេ ព្រោះពួកគាត់យកតិចតួចតាមតែគេឲ្យប៉ុណ្ណោះ ប៉ុន្តែចាំបាច់តូ្រវតែបញ្ជូនពួកគាត់មកមន្រ្តីជំនាញដើម្បីបន្តនីតិវិធី ដោយជាប់ពាក់ព័ន្ធទៅនឹងករណីប្រើប្រាសស្លាកលេខម៉ូតូក្លែងក្លាយ។

ដោយឡែក៖ លោក វរសេនីយ៍ទោ ម៉ូ លីដា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងបន្ថែមតាមទូរស័ព្ទនារសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នេះថា ជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាង រងចាំឯកសារបន្ថែមពីកន្លែងកើតហេតុខាងលើ ហើយបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ៕ ប៉ឹម ពិន


ចែករំលែក៖