ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន៥នាក់ផ្សេងគ្នារួមទាំងវត្ថុតាង ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលជំនាញគ្រឿងញៀន ប៉ុស្តិ៍រដ្ឋបាល សហការចុះបង្រាបករណីរក្សាទុក ប្រើប្រាស់ និងចែកចាយ ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ផ្សេងគ្នារួមទាំងវត្ថុតាង និងសម្ភារផងដែរ។

ប្រភពព័ត៌មានពីកម្លាំងចុះបត្តិ្របត្តិការបង្ហើបថា នៅរសៀលថ្ងៃសៅរ៍ ៣រោច ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កម្លាំងឃាត់ខ្លួនស្រ្តីសង្ស័យម្នាក់ឈ្មោះ ភួង ស្រីលីន អាយុ ៣៥ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅភូមិ.ឃុំកើតហេតុ ក្នុងនោះកម្លាំងដកហូតនូវវត្ថុតាង និងសម្ភារៈជារួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៣០កញ្ចប់តូច ស្មើនឹងទម្ងន់ចំនួន ៦.៣៧ក្រាម ឧបករណ៍ប្រើប្រាស់ក្នុងបុព្វហេតុគ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន ១គ្រឿងផងដែរ។

ដោយឡែក៖ ប្រភពពីកម្លាំងចុះប្រត្តិបត្តិការក្រុងពោធិ៍សាត់ឯនេះវិញបង្ហើបឲ្យដឹងថា នៅវេលាម៉ោង៦ និង០០នាទី ព្រឹកថ្ងៃអាទិត្យទី២៤ ខែឆ្នាំដដែល នៅចំណុចភូមិវត្តលួង សង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ កម្លាំងឃាត់ខ្លួនបានចំនួន ៤នាក់ ទី១ ឈ្មោះ ជន ភុលភេទប្រុស អាយុ ៣៥ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិអារ៉ែន ឃុំស្នាមព្រះ ស្រុកបាកាន ទី២ ឈ្មោះ នូវ ប៊ុនធឿន ភេទប្រុស អាយុ ៣៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិដំណាក់អំពិល សង្កាត់លលកស ក្រុងពោធិ៍សាត់ ទី៣ ឈ្មោះ អៀម ជាតិ ភេទប្រុស អាយុ ៣៥ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិវត្តលួង សង្កាត់លលកស ក្រុងពោធិ៍សាត់ និងទី៤ ឈ្មោះ រិន តូ ភេទប្រុស អាយុ ២២ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ក្នុងនោះដកហូតនូវវត្ថុតាង និងសម្ភារៈជារួមមាន ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៣កញ្ចប់តូច ឧបករណ៍ប្រើប្រាស់ក្នុងបុព្វហេតុគ្រឿងញៀនមួយកំប្លេ ដាវចំនួន ១ដើម ទូរស័ព្ទចំនួន ១គ្រឿង និងសម្ភារៈផ្សេងៗ។ល។

ប្រភពព័ត៌មានពាក់ព័ន្ធគ្រឿងញៀនទាំងពីករណីខាងលើ កម្លាំងជំនាញបាននាំយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុក.ក្រុងរាងៗខ្លួន ដើម្បីបំពេញសំណុំឯកសារបញ្ជូនបន្តទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត៕ បឹុម ពិន


ចែករំលែក៖