ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ករណី​ជួញដូរ​ ចែកចាយ​ រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

ចែករំលែក៖

ខេត្តបាត់ដំបង​ ៖​ លោក​វរសេនីយ៍ឯក​ ស៊ុន​ សុវណ្ណ​ អធិការ​នគរបាល​ស្រុក​សង្កែ​ បាន​ដឹកនាំ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​ ចែកចាយ​ រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​០១​ករណី​ ។​ប្រប្រតិបត្តិការនេះធ្វើ​នៅ​វេលា​ម៉ោង​១៦​និង​៣០​នាទី​ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​២០២១​ នៅ​ចំណុច​ក្រុម​ទី​២៤​ ភូមិ​វត្ត​តា​មិ​ម​ ឃុំ​អូរ​ដំបង​១​ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ។​
លោក​វរសេនីយ៍ឯក​ ស៊ុន​ សុវណ្ណ​
បានឲ្យដឹងថា ​សមត្ថកិច្ច​របស់លោកបាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ឈ្មោះ​ សំ​ ហាក់​លី​ ហៅ​ លី​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ចារ​ សង្កាត់​អូរ​ចារ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ និង​ឈ្មោះ​ ម៉ុ​ត​ រ៉ា​មី​ (​រ៉ា​ម៉​ន​)​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​ រស់នៅ​ភូមិ​ទួល​ល្វៀង​ ឃុំ​អូរ​ដំបង​២​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ។​រីឯ
​វត្ថុ​តាង​ដកហូត​បាន​មាន​ -​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (​ម៉ា​ទឹកកក​ ICE)​ ចំនួន​០៤​ថង់​ ទម្ងន់​២៨,១៦​ក្រាម​,​ ទូរ​សព្ទ័​ដៃ​ចំនួន​ ០៣​គ្រឿង​ចាស់​,​ នាឡិកាដៃ​ចំនួន​ ០១​គ្រឿង​ ,​ ម៉ូតូ​ចំនួន​ ០១​គ្រឿង​ ម៉ាក​ហុងដា​ទ្រី​ម​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០២០​ ដោះ​ស្លាក​លេខ​ចេញ​ ស្លាក​លេខ​បាត់ដំបង​ 1Y-9520​ ។​
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់និងរឹបអូសវត្ថុតាងដូចខាងលើ សមត្ថកិច្ច​នគរបាល​ស្រុក​សង្កែ​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ​ ខេត្តដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖