ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជនសង្ស័យ​៥នាក់ ដកហូតគ្រឿងញៀន​ជិត​មួយ​គីឡូក្រាម​

ចែករំលែក៖

ខេត្តសៀមរាប៖ យ៉ាងហោចណាស់មានជនសង្ស័យមុខសញ្ញាគ្រឿងញៀនចំនួន៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២៖​០០នាទី​ រំលង​អធ្រាត្រ ​ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨​ ដែលកម្លាំង​ កងរាជអាវុធហត្ថខេត្តសៀមរាប បានចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀននៅចំណុចភូមិដកពោធិ៍​ សង្កាត់​ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌ស​ ឬ​ ម៉ាទឹកកក​ ចំនួន៣០កញ្ចប់ ៧៥៣.១០ក្រាម និងទូរស័ព្ទ៣គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿង បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប ៕ ប៊ុនរិទ្ធី


ចែករំលែក៖