ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​រថយន្ត នៅខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ ៩កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១១យប់ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ឃាត់ខ្លួន​បុរស​ម្នាក់ នៅ​ចំណុច​លើ​ដងផ្លូវ​លេខ​១៥៦ ក្រុមទី​០៤ ភូមិ​២ សង្កាត់ ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​លួច​រថយន្ត កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង១២​រំលង​អា​ធ្រា​ត្រ នៅ​ចំណុច ភូមិ​ទេពប្រណម្យ ឃុំ​វិហារ​លួង ស្រុក​ពញ្ញាឮ ខេត្តកណ្តាល ។​

ជនសង្ស័យ​ឈ្មោះ កែម សេដ្ឋា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទិញ​-​លក់​រថយន្ត និង​ធ្វើ​ជាង​ជួសជុល​រថយន្ត ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ ។​ ​វត្ថុតាង​ចាប់យក​មាន​: រថយន្ត​មួយគ្រឿង​ម៉ាក CAMRY ស៊េរី 2002 ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2Y- 1596 មាន​លេខ​តួ​: 4T1E32k32U 095154 , លេខ​ម៉ាស៊ីន​: 2AZ 7246201 , លត​ប័ត្រ 00-056143 ។​

បច្ចុប្បន្ន នៅវេលា​ម៉ោង​១០និង០០​នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ជនសង្ស័យ​រួមនិង​វត្ថុតាង​រថយន្ត​ខាងលើ ត្រូវកម្លាំងសមត្ថកិច្ច​បានប្រគល់​ទៅ​ឲ្យអធិការដ្ឋាននគរបាលស្រុក​ពញ្ញាឮ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។ ចំណែករថយន្តក៏បានប្រគល់ជូនម្ចាស់វិញផងដែរ ៕ ស តារា


ចែករំលែក៖