ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ជនជាតិវៀតណាម២នាក់ចែកចាយថ្នាំញៀននៅសណ្ឋាគារតេ.តេ.ប៉េ២

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដោយមានសេចក្ដីរាយការណ៍ពីម្ចាស់សណ្ឋាគារសមត្ថកិច្ចនគរបាលក្រុងបាវិត បានចុះទៅដល់បន្ទប់ និងឃាត់មនុស្ស២នាក់ និងឆែកឆេរ រកឃើញថ្នាំញៀនបានមួយចំនួនធំ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ដោយម្ចាស់សណ្ឋាគារតេ.តេ.ប៉េ .2(T T P2)បានខលទូរសព្ទ័មកលោកអធិការនគរបាលក្រុងបាវិតថា នៅបន្ទប់លេខ៥១ សណ្ឋាគារ T T P២ សង្សយមានករណីចែកចាយគ្រឿងញៀនទើប អធិការបានដឹកនាំកំលាំងអធិការដ្ឋាននគបាលក្រុងបាវិត ចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនតែម្ដង។

ប្រភពបន្តថា ស្ត្រីសង្ស័យដែលឃាត់មានឈ្មោះថា ធីហាយហ្វឿង អាយុ២៦ឆ្នាំ មុខរបរលក់ដូរ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ(C 1164683)ឈ្មោះ ភាំង ង៉ុកឡេ ភេទស្រីអាយុ៥៥ឆ្នាំ មុខរបរមើលកូន ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ (C 2456477) បោះត្រាចូលថ្ងៃទី27 ខែមីនា ឆ្នាំ2017 អ្នកទាំងពីរមានទីលំនៅភូមិ 220A សង្កាត់3 ក្រុង3 ខេត្តបាក់លាវ ប្រទេសវៀតណាម ។

ដោយសមត្ថកិច្ចឆែកឆេរ រកឃើញថ្នាំញៀនប្រភេទក្រាម ពណ៌ស នៅក្នុងបន្ទប់ឃើញចំនួន២កញ្ចប់ធំ និងសម្ភារសំរាប់វេចខ្ចប់មួយចំនួន ជញ្ជីងសំរាប់ថ្លឹង១គឿង ទូរសព្ទ័ដៃចំនួន៤គ្រឿង អាយសុិច១គ្រឿង អិនចុចពិល03គ្រឿង លិខិតឆ្លងដែនចំនួន២ អត្តសញ្ញាណបណ្ណ័ជនជាតិវៀតណាមចំនួន3សន្លឹក កាត់បុគ្គលឹកកាសុីណូ១សន្លឹក និងកាត់គ្រីម៉ូតូ1សន្លឹក ម៉ូតូចំនួន1គ្រឿង ស្លាកលេខ 94.K1.24541។

បច្ចុប្បន្នស្ត្រីសង្ស័យទាំង២នា ក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកសាងសំណុំរឿងបញ្ជួន ទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន

a (2) a (3) a (4) a (6)


ចែករំលែក៖