ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ជនសង្ស័យបន្ទាប់ពីឆក់ទូរស័ព្ទនារីម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទនារីម្នាក់មិនបានម្រេចកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១៣ ធ្នូ ២០១៨ ចំណុច ផ្លូវបេតុង ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ ប៊ូ ក្នុយ ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ ឡាង ដុន ភេទស្រីអាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីបានអោយដឹងថា​ មិនពេលកើតហេតុជនរងគ្រោះបានដើរចេញពីរោងចក្របំណងទៅផ្ទះជួលខណះកំពុងដើរក៏ទាញទូរស័ព្ទខលទៅបងបណ្តើរភ្លាមនោះស្រាប់តែជនសង្ស័យដើរមកពីក្រោយឆក់ទូរស័ព្ទហើយព្យាយាមរត់គេចខ្លួនតែត្រូវជនរងគ្រោះស្រែកថាចោរៗទើបប្រជាពលរដ្ឋដេញចាប់បានភ្លាមៗនិងរាយការណ៍ទៅសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនិតិវិធី៕ សុខាសែនជ័យ


ចែករំលែក៖