ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ជនសង្ស័យលួចម៉ូតូប៉ះចំម៉ូតូភ្ជាប់ប្រព័ន្ធជី ភី អេស

ចែករំលែក៖

ភ្នំពេញ : ស្រ្តី២នាក់ប្ដីប្រពន្ធបានជិះម៉ូតូម៉ាកស្គុបពី ពណ៌សពាក់ស្លាកលេខ ភ្នំពេញ ១FF ០៥២១ មកលេងផ្ទះម្ដាយក្មេក ទុកម៉ូតូនៅខាងក្រោមផ្ទះ ចុះមកវិញត្រូវជនសង្ស័យកាច់កម៉ូតូយកទៅបាត់ តែសំណាងម៉ូតូបានភ្ជាប់ប្រពន្ធជី ភី អេសទើបចាប់ជនសង្ស័យបានប្រគល់ឲ្យសមត្ថកិច្ច ។

ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃព្រហស្សតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ១CEoZ តាមផ្លូវ១៦៣ ក្រុម២៤ ស្ថិតភូមិ៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន ។

ជនរងគ្រោះមានឈ្មោះ ទៀង បូរី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ជាម្ចាស់ម៉ូតូម៉ាកហុងដាស្គុបពីពណ៌ស ។

ជនសង្ស័យមានឈ្មោះ ម៉ា សូឡា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ បានសារភាពថា ខ្លួនបានប្រព្រឹត្តលួចកាច់កម៉ូតូម៉ាកស្គុបពី ពណ៌សពាក់ស្លាកលេខភ្នំពេញ១FF ០៥២១របស់ស្រ្តីរងគ្រោះ ប្រាកដមែន ។

សមត្ថកិច្ចនគរបាលរដ្ឋបាលអូឡាំពិក ខណ្ឌចំការមនបានប្រាប់ថា ដោយមានបុរស២នាក់ប្ដីប្រពន្ធបានចាប់ជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ច និងដាក់ពាក្យបណ្ដឹងពីបទលួចម៉ូតូម៉ាកស្គុបពីដោយមុនកេីតហេតុស្រ្តីរងគ្រោះបានជិះម៉ូតូជាមួយប្ដីរបស់គាត់ចេញពីច្បារអំពៅដេីម្បីមកលេងផ្ទះម្ដាយក្មេកនៅអូឡាំពិកពេលមកដល់ផ្ទះម្ដាយក្មេង ក៏បានចាក់សោកម៉ូតូត្រឹមត្រូវហេីយចតម៉ូតូនៅមុខផ្ទះក្រោយមកប្រហែលជា១ម៉ោង ក៏បានចេញមកវិញ ក៏ស្រាប់តែបាត់ម៉ូតូរបស់គាត់ហេីយផ្អេីលឆាឡាក្នុងផ្ទះក្រែងមានបងប្អូនខ្ចីជិះតែសោម៉ូតូនៅខ្លួនគាត់ទេរួច ក៏យកទូរស័ព្ទឆែកមេីលដោយម៉ូតូរបស់គាត់បានភ្ជាប់ជី ភី អេស ក៏ឃេីញនៅម្ដុំមាត់ទន្លេផ្លូវព្រះសុីសុវត្ថិក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញហេីយ ក៏នាំបងប្អូនជិះម៉ូតូ៣ទៅ៤ម៉ូតូទៅរករួច ក៏ឃេីញបុរសជនសង្ស័យអង្គុយលេងនៅលេីម៉ូតូរបស់គាត់ហេីយ ក៏ជិះម៉ូតូទៅដល់អែបជនសង្ស័យរួច ក៏ចាប់ភ្លាម និងនាំមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលរដ្ឋបាលអូឡាំពិកហេីយ និងបានសាកសួរនាំជនសង្ស័យបានសារភាពដូចស្រ្តីរងគ្រោះប្ដឹងចោទមែនឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋានខណ្ឌដេីម្បីចាត់ការបន្ត ចំណែកម៉ូតូបានដកហូតពីជនសង្ស័យបហរគល់ឲ្យស្រ្តីរងគ្រោះប្រេីជាបណ្ដោះអាសន្ន សូមបញ្ជាក់ថាជនសង្ស័យធ្លាប់ប្រេីប្រាស់គ្រឿងញៀនរយះពេល៣ឆ្នាំកន្លងមក ៕ ស រស្មី


ចែករំលែក៖