ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់មុខសញ្ញាជូញដូរគ្រឿងញៀនយ៉ាងសកម្មនៅភូមិគោកបញ្ជាន់

ចែករំលែក៖

ភ្នំពេញ៖​ នារីជាមុខសញ្ញាជូដូរគ្រឿងញៀនយ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅបន្ទប់ជួលភូមិគោកបញ្ជាន់​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះស្រី​ ដុំ​ ភេទស្រី អាយុ​១៧​ឆ្នាំ​ មុខរបរមិនពិតប្រាដក​ ស្នាក់នៅបន្ទប់ជួល​ ភូមិគោកបញ្ជាន់​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ដោយសារតែមានការរាយការណ៍សម្ងាត់ពីបងប្អូនប្រជាពលរដ្ឋ ដែលនៅក្បែរៗនោះថា​ នៅម្តុំកើតហេតុខាងលើ តែងតែឃើញជនសង្ស័យមកឈរលក់ថ្នាំញៀនស្ទើររាល់ថ្ងៃ ទើបកម្លាំងស៊ើបអង្កេតរហូតឈានទៅដល់ចុះឆែកឆេរនៅបន្ទប់ជនសង្ស័យរកឃើញសម្ភារប្រើប្រាស់មួយចំនួនទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

ក្រោយពីការឃាត់ខ្លួន ជនសង្ស័យត្រវបាននាំខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ​ សាកសួបន្ត ៕ សុខាសែនជ័យ


ចែករំលែក៖