ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់យុវជន៣នាក់យកទៅធ្វើតេស្តទឹកនោមសង្ស័យមានសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងផ្នែកអន្តរាគមន៍របស់ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានជិះម៉ូតូល្បាតក្នុងមូលដ្ឋានការពារសន្តិសុខជូនប្រជាពលរដ្ឋក៏ប្រទះឃើញយុវជន៣នាក់កំពុងធ្វើដំណើរតាមផ្លូវ ហើយដោយមានការសង្ស័យក៏ឃាត់យកទៅធ្វើតេស្តទឹកនោមឃើញថាយុវជនទាំងនោះមានសារធាតុញៀននៅនឹងខ្លួនទើបនាំខ្លួនទៅផ្នែកនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរ បាលខណ្ឌដើម្បីចាត់ការបន្ត ។

ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១-ឈ្មោះ សាត សំបូរ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ត្រពាំង សុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ត កណ្ដាល ទី២-ឈ្មោះ ឃឹម វាសនា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងក្រសាំងឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្ដាល និងទី៣-ឈ្មោះ សោម រតនៈ ភេទប្រុស អាយុ៣១ឆ្នាំ មុខ របរមិនពិតប្រាកដ មានទីលំនៅភូមិបែក ចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ត កណ្ដាល ។ ការឃាត់ខ្លួនមនុស្សទាំង៣នាក់ខាងលើនេះសមត្ថកិច្ចមិនបានដកហូតបានអ្វីជាវត្ថុតាងទេគឺបានត្រឹមយកទៅពិនិត្យទឹកនោមឃើញមានសារធាតុញៀនប៉ុណ្ណោះ ។

តាមសមត្ថកិច្ចបានឲ្យដឹងថាមុនពេលឈានដល់ឃាត់ខ្លួនយុវជនទាំង៣នាក់ខាងលើគឺកម្លាំងនគរបាលចុះល្បាតជាប្រចាំក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីរក្សាសន្ដិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ លុះពេលឃើញ ជនសង្ស័យទាំង៣នាក់ហាក់មិនកោត ញញើតអ្នកណារំខានដល់ការដេកពួន របស់ប្រជាពលរដ្ឋ ទើបសមត្ថកិច្ចសម្រេច ចិត្តចូលទៅសួរនាំហើយក៏ឈានដល់ការឃាត់ខ្លួនតែម្ដង ។

ក្រោយពីការឃាត់ខ្លួនសមត្ថកិច្ចពុំបានរកឃើញអ្វីនោះទេតែដោយសារតែជន សង្ស័យដូចជាមនុស្សញៀនថ្នាំក៏សម្រេចធ្វើតេស្តទឹកនោមពួកគេរកឃើញមានផ្ទុកសារធាតុញៀនទើបសមត្ថកិច្ចនគរបាល ប៉ុស្តិ៍បានបញ្ជូនខ្លួនមកកាន់ផ្នែកជំនាញ នគរបាលព្រហ្មទណ្ឌខណ្ឌ ដើម្បីចាត់ការ បន្ដតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖