ព័ត៌មានទាន់ហេតុការណ៍៖

ឃើញម៉ូតូគេទុកមុខបន្ទប់មិនដកសោចេញលួចបានហើយរត់មិនរួច

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានទុកម៉ូតូខាងមុខបន្ទប់ហើយដើរចេញបាត់ ដោយភ្លេចដកកូនសោ ចេញពីម៉ូតូស្រាប់តែមានជនសង្ស័យម្នាក់ឃើញឱកាសល្អលួចជិះចេញទៅតែម្ចាស់ឃើញទាន់ក៏ស្រែកថាចោរៗផ្អើលដល់អ្នកជិះខាងដេញចាប់បានមកវិញរួចប្រគល់ឲ្យសមត្ថកិច្ច ។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃព្រហស្បតិ៍​ ៥កើត ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី១៦​ ខែសីហា ឆ្នាំ២០១៨​ នៅចំណុចមុខបន្ទប់ជួលភូមិចោមចៅ៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ ។

ជនសង្ស័យឈ្មោះអ៊ុ​ ធឿន​ ភេទប្រុសអាយុ៣៤ឆ្នាំ​ មុខរបរជាងសំណង់​ ស្នាក់នៅភូមិចោមចៅទី១​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ។ ចំណែកជនរងគ្រោះឈ្មោះលន់​ សុខា​ ហៅថិន​ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូឌុប​ ស្នាក់នៅភូមិចោមចៅទី៣ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុរួបគាត់បានជិះម៉ូតូម៉ាកយ៉ាម៉ាហា​ ពណ៍ខៀវ​ ពាក់ស្លាកលេខល​ ០៣៦៤ភព១​ ចេញមកពីអូឡាំពិក​ ហើយបានទុកម៉ូតូខាងមុខបន្ទប់ជួលរួចដើរទៅអង្គុយលេងក្បែរនោះ ដោយភ្លេចដកសោរម៉ូតូចេញ ។ មួយសន្ទុះក្រោយមកស្រាប់តែលឺសម្លេងបញ្ឆេះម៉ូតូហើយជិះចេញទៅ ពេលនោះរូបគាត់បានរត់និងស្រែកដេញពីក្រោយថាចោរៗទើបមានបុរសអ្នករត់ម៉ូតូឌុប ក្បែរនៅម្នាក់ឃើញដូចនេះក៏ជិះដេញតាមរហូតដល់ផ្សារថ្នល់បត់​ ចំការដូងទើបចាប់បានតែម្តង ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបាន ប្រគល់ជូនសមត្ថកិច្ចសួរនាំនិងនាំយកទៅអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត ៕ សុខាសែនជ័យ


ចែករំលែក៖