ព័ត៌មានទាន់ហេតុការណ៍៖

ចតរថយន្តមុខផ្ទះព្រឹកឡើងបាត់ឈឹង

ចែករំលែក៖

ភ្នំពេញ៖​ ស្ត្រីម្នាក់បានចតរថយន្តបាឡែនមួយគ្រឿងនៅខាងមុខផ្ទះ ហើយចូលដេកក្នុងផ្ទះបាត់លុះព្រឹកឡើងមិនដឹងត្រូវជនសង្ស័យលួចពីពេលណាទើបរត់ប្តឹងនគរបាលអោយអន្តរាគមន៍កាលពីវេលាម៉ោង៧ព្រឹក​ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចបុរី តុល លន ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ ទិត្យ វ៉ាន់ថា ភេទស្រី​ មានទីលំនៅកន្លែងកើតហេតុ ។ រថយន្តដែលបាត់នោះ ម៉ាក កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1966 ។

តាមការរៀបរាប់ពីស្ត្រីរងគ្រោះ បានឲ្យដឹងថា នៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ គាត់បានចតរថយន្តមុខផ្ទះដូចរាល់ដង រួចចូលទៅដេកសម្រាន្ត រហូតដល់ព្រឹកថ្ងៃទី១២ ខែកញ្ញានេះភ្ញាក់ពីដំណេក ទើបដឹងថា រថយន្តត្រូវបានជនសង្ស័យលួចយកទៅបាត់ មិនដឹងថាតាំងពីវេលាណា។

ក្រោយពីដឹងថា បាត់រថយន្តហើយ ទើបនាំគ្នារត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ដើម្បីឲ្យជួយស្រាវជ្រាវតាមរយះស្លាកលេខ ៕ សុខាសែនជ័យ


ចែករំលែក៖