ព័ត៌មានទាន់ហេតុការណ៍៖

ចតរថយន្តលើដងផ្លូវបញ្ច្រាសទិស ត្រូវរថយន្តកាមរីហាយប្រឺដបុកទាំងកំរោលខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត២គ្រឿងបានខូចខាតយ៉ាងដំណំ ខណៈដែលរថយន្តតូយ៉ូតាព្រូសមួយគ្រឿងដែលម្ចាស់ឈប់ចតលើដងផ្លូវបញ្ច្រាសទិស ស្រាប់តែត្រូវរថយន្តកាមរីហាយប្រឺដបុកទាំងកំរោលខូចខាតទាំងសងខាង និងខ្ទាតទៅប៉ះរបាំងថ្មចែកទ្រូងផ្លូវខូតខាតផងដែរ ។

ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៨៩ ខាងជើងផ្សារ៧មករា ប្រមាណជា៥០ម៉ែត្រ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហតុបានឲ្យដឹងថា មុនកើតគេឃើញរថយន្តតូយ៉ូតាព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-6638 ដែលម្ចាស់ចតចោលលើដងផ្លូវ ក្បាលទៅត្បូងបញ្ច្រាសទិសនៅចំណុចកើតហេតុខាងលើ ខណ:នោះក៏មានរថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រ៊ីដ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB-1313 បើកបរដោយបុរសម្នាក់ទិសដៅពីត្បូងទៅជើង បានរេចង្កូតទៅបុករថយន្តព្រូសចំពីមុខ រួចរុញទៅមុខប្រមាណជា២០ម៉ែត្រទៅប៉ះនឹងរបាំងថ្មចែកទ្រូងផ្លូវខ្ទាតចេញពីជួរខូចខាតបន្តិចបន្តួច ។ ចំណែករថយន្តទាំង២រងរការខូតខាតទាំងសងខាង ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមក្រោយ ៕ ស តារា


ចែករំលែក៖