ព័ត៌មានទាន់ហេតុការណ៍៖

ចាន់ វឌ្ឍនាកា សង្ឃឹមថា ក្លិប Fujieda MYFC ធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ក្នុងវិស័យបាល់ទាត់

ចែករំលែក៖

ភ្នំពេញ៖ កីឡាករចាន់ វឌ្ឍនាកា បាន អះអាងថា ខ្លួនសម្រេចចិត្តបោះចោល លុយធំ និងតាមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំព្រមទាំងក្រុមគ្រូសារសុខចិត្តទទួល យកការចុះកិច្ចព្រមព្រៀងជាមួយក្លិប Fujieda MYFC របស់ជប៉ុនដោយសង្ឃឹមថា ពិភពលោកនិងស្គាល់កាន់តែច្បាស់ពីវិស័យបាល់ទាត់កម្ពុជា ដោយសារតែក្លិបនេះមានលក្ខណៈល្អប្រសើរជាងក្លិបផ្សេងទៀត និយាយជារួម គឺហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងគឺមានស្តង់ដារអន្តរជាតិ ។ នេះគឺជា ការលើកឡើងរបស់កីឡាករ ចាន់ វឌ្ឍនាកា ក្រោយចុះហត្ថលេខាផ្លូវការខ្ចីជើង១ឆ្នាំដោយផ្ទេរពីក្លិបបឹងកេតអង្គរទៅក្លិប Fujieda MYFC ជប៉ុនកាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារ ភ្នំពេញ ។

ចាន់ វឌ្ឍនាកា បានបញ្ជាក់ថា ការបោះ បង់ចោលលុយធំនេះមិនមែនមានន័យថា មិនស្រលាញ់លុយនោះទេ ប៉ុន្តែអ្វីដែល សំខាន់នោះគឺ “ខ្ញុំធ្លាប់បានទៅហ្វឹកហាត់នៅទីនោះរយៈពេល១សប្តាហ៍ ឃើញថា ហេដ្ឋារចនាសម្ព័ន្ធរបស់ក្លិបនេះមានលក្ខណៈ ស្តង់ដារអន្តរជាតិ ។ ជាពិសេសប្រទេស ជប៉ុនគឺជាទឹកដីមួយដែលបណ្តុំដោយក្លិបបាល់ទាត់ដែលពិភពលោកចាប់អារម្មណ៍ នៅក្នុងទ្វីបអាស៊ីយើងនេះ” ។

កីឡាករខ្សែប្រយុទ្ធស្នូលដ៏សំខាន់របស់បឹងកេតរូបនេះបានបង្ហើបពីមូលហេតុដែលខ្លួនបោះបង់លុយធំហើយងាកមករកក្លិប របស់ជប៉ុន ព្រោះពេញចិត្តចំពោះការទទួលពីថ្នាក់ដឹកនាំរបស់ក្លិបនេះយ៉ាងយកចិត្ត ទុកដាក់។ វឌ្ឍនាកាបញ្ជាក់ថា“ក្លិបលំដាប់ ទី៣ជប៉ុនមួយនេះនឹងអាចធ្វើឲ្យគេស្គាល់ពីកម្ពុជាបានយ៉ាងច្បាស់បន្ថែមទៀតនៅ ក្នុងវិស័យកីឡាបាល់ទាត់ ហើយម្យ៉ាងទៀតការសម្រេចទៅលេងនៅក្លិបជប៉ុនក៏ជា ចំណូលចិត្តរបស់ខ្លួនផ្ទាល់់ ចំពោះរបៀបនៃការហ្វឹកហាត់របស់ក្លិប Fujieda MYFCមានលក្ខណៈពិសេសជាងក្លិបផ្សេងៗ” ។

សូមបញ្ជាក់ថា ចាន់ វឌ្ឍនាកា នឹងពាក់ អាវលេខ១១ដដែលនៅក្លិប Fujieda MYFC ព្រមទាំងហោះហើរទៅទឹកដីជប៉ុន នាអំឡុងពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៧។ លោកបែ មករា អ្នកចាត់ការទូទៅក្លិបបឹងកេតអង្គរបានថ្លែងថា វាពិតជាពិបាកដែលបញ្ជូនកីឡាករសំខាន់របស់ក្លិបទៅបរទេស ព្រោះវឌ្ឍនាកា គឺជាកីឡាករសំខាន់អាចកែប្រែលទ្ធផលឲ្យល្អប្រសើរក្នុងការប្រកួតនានាបានច្រើន។ ក្រោយជួបចរចាគ្នារវាងប្រធានក្លិបទាំង២ក៏សម្រេចចុះកិច្ចសន្យាខ្ចីជើងកីឡាករ វឌ្ឍនាកា ទៅលេងឲ្យក្លិប Fujieda MYFC ជប៉ុនរយៈពេល១ឆ្នាំ ដោយមានការព្រមព្រៀងពីអាណាព្យា បាល និងសាមីខ្លួនផងដែរ ។

លោក Jun Koyama ប្រធានក្លិប Fujieda MYFC បានចាត់ទុក ចាន់ វឌ្ឍនាកា គឺជា Super Star ក្នុងប្រទេសកម្ពុជាលោកពិតជាសប្បាយចិត្តណាស់ ដែល វឌ្ឍនាកា ព្រម ព្រៀងទៅលេងនៅជប៉ុន ។ គឺជាយុទ្ធសាស្ដ្រ មួយដើម្បីពង្រឹងកីឡាករបន្ថែមទៀតនៅក្នុងក្លិបនិងយុទ្ធនាកាស្វែងរកកីឡាករឆ្នើមនៅអាស៊ីទៅលេងនៅលើទឹកដីជប៉ុន ។ ស្រប តាមគោលដៅ JLeague មានយុទ្ធសាស្ដ្រធ្វើយ៉ាងម៉េចឲ្យកីឡាករអាស៊ីមានភាពខ្លាំងក្លាឡើង ៕ សារីម

chan com


ចែករំលែក៖