ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនកម្មករលាងម៉ូតូម្នាក់ដកហូតបានថ្នាំញៀន២កញ្ចប់

ចែករំលែក៖

ខេត្តកណ្តាលៈ យុវជនម្នាក់ជាកម្មករស៊ីឈ្នួលលាងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកគយចាប់ កាលពីវេលាម៉ោង ១៩និង១០នាទី ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខសាលាបឋមសិក្សាព្រែកគយ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០២កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបាន​ចាប់ខ្លួននោះឈ្មោះ ធី ចាន់ដារ៉ា ហៅពិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លាងម៉ូតូ មានទីលំនៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ។

ប្រភពដដែលបានបន្តថា ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដែលសមត្ថកិច្ចនគរបាលកំណត់នឹងតាមដាននាពេលកន្លងមក ។ លុះមកដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលទទួលបានព័ត៌មានថា ជនសង្ស័យមានរក្សាទុកគ្រឿងញៀននៅជាប់ខ្លួន ទើបសមត្ថកិច្ចនគរបាលស្រុកស្អាង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល​ព្រែកគយចាប់ខ្លួន ដើម្បីធ្វើការឆែកឆេរឈានដល់ធ្វើការដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន០២កញ្ចប់ ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖