ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យ៣នាក់ និងដកហូតបានម្សៅក្រាមសថ្លា៥កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមជាមួយថ្នាំញៀន៥កញ្ចប់តូច ។

ករណីបង្ក្រាបនេះ កើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចបណ្តោយផ្លូវសុធារស នៅចំណុចវត្តថាន់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចបុ៉ស្តិ៍ទន្លេបាសាក់ឲ្យដឹងថាជនសង្ស័យ ៖

ទី1 ឈ្មោះ ដារា៉ ឧត្តម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន។

ទី2ឈ្មោះ ឌី រតនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន ។

ទី3ឈ្មោះ ធុង ព្រះអាទិត្យ ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន ។

មុនឃាត់ខ្លួន សមត្ថកិច្ចចុះល្បាតនៅក្នុងមូលដ្ឋានប្រទះឃើញជនសង្ស័យ៣នាក់កំពុងឈរលក់តាមបណ្តោយផ្លូវសុធារសនៅចំណុចមុខវត្តថាន់ សង្កាត់ទន្លេបាសាក់ ក៏បានកាក់ត្រួតពិនិត្យឃើញម្សៅក្រាម សថ្លា៥កញ្ចប់តូច ហើយក៏បានឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាងមកកាន់បុ៉ស្តិ៍នគរបាលរដ្នបាលទន្លេបាសាក់ផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងនគរបាលកបុ៉ស្តិ៍ទន្លេបាសាក់នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ ស រស្មី

image1 image2 image3


ចែករំលែក៖