ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនៅស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស៥នាក់ ត្រូវចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ផ្លូវលំ ក្រុម១ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ពាក់ព័ន្ធករណីសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។

សមត្ថកិច្ចប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យបានបញ្ជាក់ប្រាប់ដឹងថា ជនសង្ស័យ៥នាក់ ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួននោះទី១/ឈ្មោះ ចឹក វិចិត្រ ហៅស ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ។ទី២/ឈ្មោះ សេក សុគន្ធា ហៅកុយ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់ត្រី ស្នាក់នៅផ្ទះជួល ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ។ ទី៣/ឈ្មោះ ភឿង ស៊ុនហៀង ហៅម៉ែអាវីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមេកាខារ៉ាអូខេ ស្នាក់នៅផ្ទះជួល ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ។ ទី៤/ ឈ្មោះ មករា ដាលីន ហៅលីន ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ទី៥/ឈ្មោះ រ័ត្ន ភេទប្រុស អាយុប្រហែ៣៥ ឆ្នាំ(គេចខ្លួន)និងទី៦/ឈ្មោះ ហេង ហុង ភេទប្រុស អាយុ២០ឆ្នាំ កម្មករលាងឡាន ស្នាក់នៅផ្ទះជួល ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ក្នុងនោះសមត្ថកិច្ចបានដកហូតបាននូវវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លាចំនួន២កញ្ចប់ថង់ធំ និងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនផងដែរ ។

សមត្ថកិច្ចបន្តថា មុនពេលឈានដល់ឃាត់ខ្លួនជនសង្ស័យ៥នាក់ខាងលើ គឺកម្លាំងប៉ុសិ៍្តរដ្ឋបាលស្តឹងមានជ័យ សហការកម្លាំងនគរបាលខណ្ឌមានជ័យ និងសាលាសង្កាត់ចុះត្រួតពិនិត្យរដ្ឋបាលតាមបន្ទប់ជួល ។ នៅពេលត្រួតពិនិត្យដល់ចំណុចបន្ទប់ជួលរបស់ក្រុមជនសង្ស័យខាងលើក៏ត្រួតពិនិត្យឆែកឆេររកឃើញថ្នាំញៀន និងឧបករណ៍ប្រើប្រាស់មួយចំនួន ហើយដោយការបញ្ជាពីអធិការ និងព្រះរាជអាជ្ញារងសាលាដំបូងរាជធានី ភ្នំពេញ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនស្ស័យ៥នាក់ខាងលើនេះ មកសួរនាំនៅប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យ ដើម្បីសួរនាំ។ ក្រោយសាកសួរនាំរួចជនសង្ស័យទាំង៥នាក់ក៏បាននាំខ្លួនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ តាឡឹម

se se (1) se (2) se (3)


ចែករំលែក៖