ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ជនសង្ស័យប៉ុនប៉ងវាយប្រហារភេរវកម្មនៅមុខសេតវិមាន

ចែករំលែក៖

ប៉ូលិសអាមេរិកបានចាប់ខ្លួនបុរសម្នាក់នៅជិតសេតវិមាន ហើយរកឃើញ នៅ ក្នុងរថយន្តមានកាំភ្លើង៩ដើម។ បណ្តាញ ព័ត៌មាន CNN បានផ្សាយថា កម្លាំងសន្តិ សុខ ការពារសេតវិមាន បានឲ្យដឹងថាបានចាប់ខ្លួនបុរសម្នាក់នៅជិតសេតវិមាន ដោយនៅក្នុងរថយន្តរបស់គេ មានកាំ ភ្លើង៩ដើមគ្រប់ប្រភេទ រួមជាមួយកាំបិត ៣ដើមផងដែរ។ ប៉ូលិសបានឲ្យដឹងថា បុរសខាងលើត្រូវបានចាប់ខ្លួន ក្រោយ ពេលដែល (បន្ទោបង់«នោម»)នៅទី សាធារណៈ។ ជនសង្ស័យបានប្រាប់ ប៉ូលិសថា គាត់ចងជួបមន្ត្រីសន្តិសុខនៅសេតវិមានលោក Michael Gogers និង រដ្ឋមន្ត្រីការពារជាតិលោក James Mattis ។

បុរសដែលបានចាប់ខ្លួននិយាយថា គត់ចង់ជួបប្រឹក្សាស្តីពីការបាត់ កាត់ប្រាក់ បៀវត្ស ហើយធ្វើយ៉ាងណាដើម្បីដោះ(កូនកណ្តុរ«ជីប»)ចេញពីក្បាលរបស់ខ្លួន។ នៅក្នុងពេលសួរនាំបុរសខាងលើបានសារភាពថាខ្លួនមានអាវុធ ក្រោយមកក្រុមសន្តិសុខក៏បានឆែករថយន្ត ឃើញកាំភ្លើង ៩ដើម មានទាំងកាំភ្លើងខ្លី និងកាំភ្លើងស្វ័យ ប្រវត្តិផងដែរ។

ប៉ូលិសក៏បានបញ្ជូនជនសង្ស័យទៅកាន់មន្ទីពេទ្យដើម្បីត្រួតពិន្យសរសៃប្រសាទ ។ ជនសង្ស័យខាងលើក៏បានបញ្ជូនទៅកាន់ស្នាក់ការប៉ូលិសដើម្បីសួរនាំបន្ថែមទៀត៕ ម៉ែវ សាធី


ចែករំលែក៖