ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានចោរលួចចេកវាយស្ទើរស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល ៖ កាលពីវេលាម៉ោង១០និង១៧នាទីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៧ នៅចំណុចដីចម្ការចេករបស់ ឈ្មោះ គួក គ្រុយ ស្ថិតក្នុងភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល មានជនសង្ស័យ២នាក់ ទី១-ឈ្មោះ ទ្រី សុងហាក់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាមមុតក្បាលខាងក្រោយ ១កន្លែង ស្នាមមុតលើស្មាខាងស្តាំ១ កន្លែង ស្នាមមុតត្រង់ចុងស្លាបត្រចៀវខាងឆ្វេង មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយ ប្រទាល ស្រុកស្អាងខេត្តកណ្តាល និងទី២-ឈ្មោះ វ៉ាន់ កុសល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាក មានទីលំនៅភូមិព្រែក ជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង បានរត់ គេចខ្លួនបាត់ ។

ចំណែកម្ចាស់ចម្ការឈ្មោះ គួក គ្រុយ ហៅរស់ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិ ខ្មែរ ជាកសិករ មានទីលំនៅៗភូមិឫស្សី ជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្ត កណ្ដាល ។

សមត្ថកិច្ចប្រមូលបានវត្ថុតាងរួមមាន ម៉ូតូ១គ្រឿង ប្រភេទសង់ការ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្ដាល 1P-1037, ផ្លែ ចេកខ្ចី៤៣ស្និត, កណ្តៀវខ្វាង, កាំបិត បុ័ងតោ បង្គោលឈើ១ប្រវែង២,៣ម៉ែត្រ, ៦-ស្បែកជេីងផ្ទាត់ពណ៌ខ្មៅ១គូ, កាបូប ស្ពាយពណ៌ក្រហមលាយខ្មៅ, បាវស១ និងពិល២ ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលមូល ដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ឈ្មោះ វឹក យ៉ុត បានឃើញឈ្មោះ ទ្រី សុង ហាក់ និងឈ្មោះ វ៉ាន់ កុសល កំពុងរៀប ចេកដាក់ចូលបាវពណ៌ស។ លុះឃើញ ដូចនេះឈ្មោះ វឹក យ៉ុត បានទូរស័ព្ទហៅ ឈ្មោះ គួក គ្រុយ និងឈ្មោះ តួក តួ មក ជួយចាប់។ ភ្លាមនោះជនសង្ស័យក៏បើកម៉ូតូ រកគេចខ្លួន ហើយឈ្មោះ វឹក យ៉ត ទាញ ដំបងងឈើវាយទៅលើឈ្មោះ ទ្រី សុង ហាក់ ចំនួន២ដំបងបណ្តាលឲ្យត្រូវរបួស។ ចំណែកឈ្មោះ វ៉ាន់ កុសល ពេលឃើញ ម្ចាស់ចេកមកទាន់ក៏បានគេចខ្លួនបាត់ ។

ក្រោយមកឈ្មោះ គួក គ្រុយ, ឈ្មោះ វឹក យ៉ុត និងឈ្មោះ តួក តួ បានចាប់ឈ្មោះ ទ្រី សុងហាក់ ប្រគល់មកឲ្យប៉ុស្តិ៍នគរបាលស្វាយប្រទាល។ ពេលឃើញជនសង្ស័យមានរបួសសមត្ថកិច្ចក៏បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្អាង ប៉ុន្តែដោយ មានសភាពធ្ងន់ធ្ងរក៏បញ្ជូនជនសង្ស័យទៅសង្គ្រោះនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ៕ ហេង នរិន្ទ្រ

unnamed


ចែករំលែក៖