ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានជនសង្ស័យម្នាក់គាស់បន្ទប់ចូលលួចទ្រព្យសម្បត្តិ ចំណែកម្នាក់ទៀតគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខ២នាក់ ត្រូវបានប្រជពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីពួកគេបានធ្វើសកម្មភាពគាស់បន្ទប់ជួលគេហើយម្ចាស់មកទាន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ​ ថ្ងៃទី៩ ខែមិថុនា​ ឆ្នាំ២០១៧​ នៅខាងក្រោយវត្តអង្គតាមិញ​ ភូមិគោកចំបក់​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះពេជ្យចាន់ធី​ ភេទប្រុស អាយុ២៣ឆ្នាំ​ មុខរបរនិងទីលំនៅមិនពិតប្រាកដ​ ។ ចំណែកម្នាក់ទៀតគេចខ្លួនបាត់។ រីឯម៉ូតូដែលពួកគេជិះមកធ្វើកម្មភាពនោះម៉ាកសង់កូរ៉េ​ ពណខៀវ​ ពាក់ស្លាកលេខ​ ទ​៣០២៤​ ភព១​ ។

តាមសម្តីម្ចាស់បន្ទប់ប្រាប់ឲ្យដឹងថា​ នៅមុនពេកហេតុរួបគាត់បានទៅយកប្រពន្ធដែលធ្វើការនៅពេលយប់ ព្រោះដល់ម៉ោងសម្រាក​ ដោយចាក់សោបន្ទប់ត្រឹមត្រូវ​ និងមានម៉ូតូមួយគ្រឿងទៀតនៅខាងក្នុង ខណៈមកវិញ ស្រាប់តែជួបជនសង្ស័យយួរកង្ហារចេញមកក្រៅ ពេលនោះរួបគាត់ឃើញមានយួរកង្ហារគាត់ទើបចាប់ម្នាក់ រីឯម្នាក់ទៀតគេចខ្លួនបាត់។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានុះមកដល់ចំណុចកើតហេតុ និងយកជនសង្ស័យយកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅដើម្បីងាយស្រួលតាមចាប់បក្ខបន្តទៀត៕ សុខាសែនជ័យ


ចែករំលែក៖