ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានហើយស្រ្តីដែលយកស្បែកជើងគប់លើរូបសម្ដេចតេជោ និងសម្តេចពញាចក្រី

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីឈ្មោះ សំ សុខា ដែល តម្រួតថៃចាប់ខ្លួនកាលពីសប្ដាហ៍មុននៅក្រុងបាងកក ពេលនេះបានបញ្ជូនមកដល់ប្រទេសកម្ពុជាវិញហើយតាមច្រកប៉ោយប៉ែត។ នគរបាលកម្ពុជាបានបន្តនាំខ្លួននាងទៅកាន់ពន្ធនាគារតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកំពង់ស្ពឺ ។

កន្លងទៅយោងតាមប្រភពទូរទស្សន៍ Al Jazeera ស្ដ្រីឈ្មោះ សំ សុខា អាយុ៣៨ ឆ្នាំ ត្រូវបានតុលាការថៃរកឃើញថា មានទោសពីបទស្នាក់នៅហួសសុពលភាពទិដ្ឋា ការកាលពីដើមខែមករា ឆ្នាំ២០១៨ ។

សូមជម្រាបថា លោក ស៊ឹង វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនស្ដ្រីម្នាក់ឈ្មោះ សំ សុខា ជាអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិដែលបានយកស្បែកជើងគប់រូបសម្ដេចតេជោ ហ៊ុន សែន នៅលើស្លាកគណបក្ស ប្រជាជនកម្ពុជានាពេលកន្លងទៅ ។

នៅក្នុងដីកាដដែលបានបញ្ជាក់ថា ស្ដ្រី ឈ្មោះ សំ សុខា អាយុ៣៨ឆ្នាំ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ «ប្រមាថនិងញុះញង់ឲ្យមានការរើសអើង»ប្រព្រឹត្តទៅនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះ សីហនុកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧។

ដីកានោះបានសម្រេចថា បង្គាប់ទៅភ្នាក់ ងារមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ឲ្យចាប់ និង នាំខ្លួនជនត្រូវចោទឈ្មោះ សំ សុខា ប្រគល់ ជូនសាលាដំបូងសាមីដើម្បីចាត់ការតាម ច្បាប់ និងបង្គាប់ទៅប្រធានពន្ធនាគារត្រូវ ទទួល និងបញ្ជូនជននេះមកចំពោះមុខចៅក្រមស៊ើបសួរតាមដែលអាចធ្វើទៅបាន ។

គួររំលឹកថា កាលពីពាក់កណ្ដាលឆ្នាំ ២០១៧ស្រ្តីឈ្មោះ សំ សុខា បានចេញវី ដេអូឃ្លីបមួយដោយបានជេរប្រមាថធ្ងន់ៗទៅលើថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជារួមមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន សម្តេចអគ្គ មហាពញា ចក្រី ហេង សំរិន និងសម្តេច ក្រឡាហោម ស ខេង ជាដើម ៕ ហេង​ សូរិយា


ចែករំលែក៖