ព័ត៌មានទាន់ហេតុការណ៍៖

ចាប់រំលោភសេពសន្ថវៈរួចគេចខ្លួនច្រើនខែ តុលាការចេញដិកាចាប់ខ្លួនបាន

ចែករំលែក៖

ខេត្តកណ្តាល: កាលពីព្រឹកថ្ងៃចន្ទ ២ រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចស្រាវជ្រាវ និងចាប់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់ឲ្យ​ចាប់​ខ្លួន របស់សាលាដំបូងខេត្តកណ្តាល នៅចំណុចភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

មន្រ្តីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ និងកម្លាំងផ្នែកជំនាញស្រុក បានធ្វើការស្រាវជ្រាវ និងចាប់ខ្លួនបុរសម្នាក់ឈ្មោះ ពិន ប៊ុនថា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មុខរបរកម្មករ ពីបទ រំលោភសេពសន្ថវ:នារីម្នាក់រួចគេចខ្លួនច្រើនខែ​តាមដីកាបង្គាប់​ឲ្យចាប់​ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល លេខ១៨៦ ចុះថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៨ របស់លោក ទី សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ។

បច្ចុប្បន្នជនត្រូវចោទខាងលើនេះ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់បន្ត៕ សហការី


ចែករំលែក៖