ព័ត៌មានទាន់ហេតុការណ៍៖

ចិនទៀតហើយបើករថយន្តក្រឡាប់ នៅស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ: កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់បានឲ្យដឹងថាមាន រថយន្តម៉ាកហ៊ីយ៉ាន់ដាយស្តារិច មួយគ្រឿងសង្ស័យអ្នកបើកបរ បើកក្នុងល្បឿនលឿន បានរេចង្កូតបុកបង្កោលចំណាំងផ្លាតបាក់អស់៣ដើម ហើយក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ចូលក្នុងព្រៃ តែធ្វើឲ្យអ្នកបើកបររងរបួសស្រាលប៉ុណ្ណោះ។

មន្រ្តីកងរាជអាវុធហត្ថស្រុកព្រៃនប់ បានឲ្យដឹងទៀតថា ករណីនេះបានកើតមានឡើងនៅម៉ោង១រសៀល ថ្ងៃទី២០ខែកក្កដាឆ្នាំ២,០១៨ នៅលើផ្លូវជាតិលេខ៤ចន្លោះ គីឡូម៉ែត្រលេខ១៦៥-១៦៦ ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយរថយន្តនេះធ្វើដំណើរក្នុង ទិសដៅពី ភ្នំពេញទៅខេត្តព្រះសីហនុ ។

រថយន្តនេះម៉ាក ម៉ាកហ៊ីយ៉ាន់ដាយស្តារិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ 2641 បើកបរដោយបុរសម្នាក់ជនជាតិចិន ឈ្មោះ ជិន ធៀនហ្វា ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅភ្នំពេញ បានរងរបួសស្រាល។ បន្ទាប់មករថយន្តនេះត្រូវបានសមត្ថកិច្ចជួយស្ទូច យកឡើងហើយដឹកយកមកក្រុងព្រះសីហនុ ដើម្បីជួសជុលប្រើប្រាស់ឡើង វិញ៕ សហការី


ចែករំលែក៖