ព័ត៌មានទាន់ហេតុការណ៍៖

ចិនបាញ់សម្លាប់ចិនគ្នាឯង នៅក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុបានឲ្យដឹងថា សមត្ថកិច្ច ខេត្តព្រះសីហនុ បានស្ទាក់ឃាត់ខ្លួនជនជាតិចិន២នាក់ បានភ្លាមៗ ក្រោយបាញ់សម្លាប់ជនជាតិចិនដូចគ្នា ហើយទម្លាក់ពីរថយន្ត នៅចំណុចនៅមុខសណ្ឋាគាខ្សាច់ស ក្នុង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ហេតុការនេះកើតឡើង នៅវេលាម៉ោង០៣៖៣០នាទីរសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ ។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា មានករណីផ្ទុះអាវុធមួយនៅមុខសណ្ឋាគាខ្សាច់ស ក្នុង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្តាលឱ្យបុរសជនជាតិចិនម្នាក់ស្លាប់នៅ និងកន្លែង ។

ជនជាតិចិនទាំងនេះ បានជិះរថយន្តម៉ាក Highlander ពាក់ស្លាកលេខ ភ្នំពេញ 2K-3970 ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចមិនទាន់ដឹងមូលហេតុច្បាស់លាស់ នៃករណីឃាតកម្មនេះនៅឡើយទេ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖