ព័ត៌មានទាន់ហេតុការណ៍៖

ចិនអនុម័តដំឡើងពន្ធ៣៣៣មុខទំនិញអាមេរិកមានទឹកប្រាក់១៦ពាន់លានដុល្លារ

ចែករំលែក៖

សារព័ត៌មាន CNBC បានផ្សាយថា ចិនបានសម្រេចអនុម័តដំឡើងពន្ធទៅលើ ទំនិញនាំចូលពីអាមេរិកជាការតបតទៅ នឹងការដំឡើងពន្ធរបស់អាមេរិក។ ក្រសួង ពាណិជ្ជកម្មចិនបានប្រកាសដំឡើងពន្ធ២៥ ភាគរយទៅលើទំនិញមានតម្លៃ១៦ពាន់ លានដុល្លារនាំចូលពីអាមេរិក។ មុខទំនិញ ដែលចិនដំឡើងពន្ធមាន៣៣៣មុខក្នុង នោះមានរថយន្តដឹកអ្នកដំណើរម៉ូតូ ថាម ពល ខ្សែកាប់ផលិតផលកែច្នៃ…។

នេះជាសកម្មភាពតបតទៅលើអាមេរិក ក្រោយពេលទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃ ទី៧ ខែសីហា បានសម្រេចដំឡើងពន្ធលើ មុខទំនិញចិន២៧៩មុខមានតម្លៃ១៦ពាន់ លានដុល្លារ។ ការដំឡើងពន្ធនឹងត្រូវបាន អនុវត្តចាប់ពីថ្ងៃទី២៣ខែសីហា។ ការ ដំឡើងនេះធ្វើឲ្យចំនួននៃការដំឡើងពន្ធ ទៅលើចិនកើនឡើងដល់៥០ពាន់លាន ដុល្លារ។

លោក Art Hogan អគ្គនាយកនៃយុទ្ធ សាស្ត្រទីផ្សាររបស់ក្រុមហ៊ុន B. Riley FBR បានឲ្យដឹងថា « នេះជាការស៊ីសង ភ្លាមៗចិនត្រូវបានអាមេរិកដំឡើងពន្ធ១៦ ពាន់លានដុល្លារ ហើយចិនក៏បានដំឡើង ពន្ធ១៦ពាន់លានដុល្លារលើទំនិញនាំចូល ពីអាមេរិកភ្លាមៗ មិនរង់ចាំយូរនោះឡើយ។ ការមិនយោគយល់វាយប្រហារគ្នាតាម រយៈពន្ធដារនៅតែបន្ត បង្កក្តីបារម្ភពីសង្គ្រាម ពាណិជ្ជកម្មកាន់តែរីកធំឡើងៗ»។

ភាពតានតឹងក្នុងវិស័យពាណិជ្ជកម្ម អាមេរិក-ចិនកើនឡើងជាលំដាប់ ក្រោយ រដ្ឋាភីបាលរបស់លោកត្រាំបានសម្រេច អនុវត្តគោលនយោបាយអាមេរិកជាដំបូង និងការពារវិស័យពាណិជ្ជកម្មរបស់ខ្លួន។ កាលពីខែមុន អាមេរិកបានដំឡើងពន្ធ ២៥ភាគរយទៅលើទំនិញចិនមានទឹកប្រាក់ ៣៤ពាន់លានដុល្លារ ។ ភា្លមៗនោះចិនក៏ បានសម្រេចដំឡើងពន្ធតបតវិញផងដែរ។

តើសង្គ្រាមពាណិជ្ជកម្ម ដែលបង្កឡើង ដោយអាមេរិកនឹងត្រូវអូសបន្លាយយូរប៉ុន ណា ហើយភាគីណាមួយជាអ្នកទទួលបាន ជ័យជម្នះ ។ សង្គ្រាមពាណិជ្ជកម្មបានធ្វើ ឲ្យប្រទេសជាច្រើននៅជុំវិញពិភពលោក រងផលប៉ះពាល់។

ក្រុមអ្នកឯកទេសបានលើកឡើងថា នៅពេលនេះអាមេរិកកំពុងតែធ្វើឲ្យខ្លួនឯង ធ្លាក់នៅក្នុងភាពលំបាកបំផុត និងបាត់បង់ ទំនុកចិត្តពីសហគមន៍អន្តរជាតិតាមរយៈ គោលនយោបាយអាត្មានិយម ។ លោក ត្រាំបានប្រកាសដាក់ទណ្ឌកម្មស្ទើរតែគ្រប់ ប្រទេសជុំវិញពិភពលោក និងដំឡើងពន្ធ​ដល់ប្រទេសជាច្រើនផងដែរ ។ សកម្មភាព ទាំងនោះកំពុងតែធ្វើឲ្យអាមេរិកខ្លាំងឬក៏ចុះ ខ្សោយ? សហគមន៍អន្តរជាតិនឹងចាកចេញ អស់ទំនុកចិត្តធ្វើឲ្យមហាអំណាចទីមួយ ស្ថិតនៅឯកោ ។

តាមទ្រឹស្តីស្តីពីពាណិជ្ជកម្មបានកំណត់ ថា តាមធម្មតាក្នុងសង្គ្រាមពាណិជ្ជកម្ម ផលប៉ះពាល់ភាគច្រើនធ្លាក់ទៅលើប្រទេស នាំចេញច្រើនជាងប្រទេសនាំចូល ព្រោះ ប្រសិនបើភាគីទាំងពីរបង្កើនពន្ធគយស្មើ គ្នាប្រឆាំងគ្នាទៅវិញទៅមកនោះច្បាស់ ណាស់ថា ប្រទេសដែលនាំចេញកាន់តែ ច្រើននឹងខាតបង់កាន់តែច្រើន។ ដោយ យោងតាមទ្រឹស្តីខាងលើក្នុងនាមជាអ្នកនាំ ចូលដ៏ធំមួយលើពិភពលោក សហរដ្ឋអាមេ រិកគួររងការខាតបង់តិចជាងក្នុងសង្គ្រាម ពាណិជ្ជកម្ម។ ប៉ុន្ដែកុំភ្លេចថាទ្រឹស្ដីខាងលើ មិនមែនត្រឹមត្រូវគ្រប់កាលៈទេសៈនោះ ទេ។

តាមការពិនិត្យតាមដានស្ថានភាពកាល ពី២សប្តាហ៍មុនបានបង្ហាញថា ប្រទេស ចិនអាចនឹងពិបាកបន្តិច ដើម្បីសងសឹក អាមេរិក បើសិនជាលោកប្រធានាធិបតី ដូណាល់ត្រាំ ពិតជាអនុវត្តតាមរាល់ការ គំរាមកំហែងដំឡើងពន្ធគយមែននោះ។ ប្រទេសចិនពិតជាមិនសងសឹកអាមេរិក ​វិញក្នុងរូបភាពដូចអ្វីដែលអាមេរិកធ្វើ ចំពោះចិននោះទេ។

ប្រសិនបើរដ្ឋាភិបាលទីក្រុងប៉េកាំងដាក់ គោលដៅវាយប្រហារទៅលើក្រុមហ៊ុន សហរដ្ឋអាមេរិកដែលកំពុងប្រតិបត្តិការ លើទឹកដីចិនដូចជា ក្រុមហ៊ុន Apple ដែល អាចលក់ទូរស័ព្ទ iPhone នៅទឹកដីចិន បានច្រើនជាងអាមេរិក ឬក្រុមហ៊ុន GM ដែលអាចលក់ផលិតផលនៅចិនក្នុងតួលេខ ច្រើនជាងអាមេរិកក្តី ប៉ុន្តែដោយសារផលិត ផលទាំងនេះត្រូវបានដំឡើងនៅក្នុងស្រុក (ចិន) ដូច្នេះរដ្ឋាភិបាលទីក្រុងប៉េកាំងនឹង រងផលប៉ះពាល់ដល់សេដ្ឋកិច្ចច្រើនជាង ប្រសិនបើប្រើប្រាស់មធ្យោបាយសងសឹក ដូចខាងលើ។

ប៉ុន្តែនេះមិនមែនមានន័យថា ប្រទេសចិននឹងត្រូវចាញ់ក្នុងសង្គ្រាមពាណិជ្ជកម្មទេ។ ព្រោះការដំឡើងពន្ធនាំចូលរបស់ សហរដ្ឋអាមេរិកលើទំនិញនាំចូលប្រទេស ចិនភាគច្រើនប៉ះលើផលិតផលសម្រាប់ផ្គត់ ផ្គង់ដល់ខ្សែចង្វាក់ផលិតកម្មនៃក្រុមហ៊ុន សហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់។ ឧទាហរណ៍ ក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ Cummins នៅសហរដ្ឋអាមេរិកត្រូវការជាចាំបាច់នូវ សមាសធាតុផ្សំភាគច្រើននាំចូលពីប្រទេស ចិន ដើម្បីដំឡើងផលិតផលសម្រេចរបស់ ខ្លួន។ ដូចគ្នានេះដែរផលិតផលអេឡិច ត្រូនិកជាច្រើនរបស់សហរដ្ឋអាមេរិកក៏ ត្រូវការនាំចូលនូវសមាសធាតុផ្សំ ដែល បានរចនា និងផលិតឡើងពីប្រទេសចិន ដូចគ្នា។

ប្រសិនបើអាមេរិកដំឡើងពន្ធនាំចូល ផលិតផលទាំងនោះមានន័យថា អាមេរិក ត្រូវចំណាយប្រាក់បន្ថែមចំនួន២៥ភាគរយ ដើម្បីទិញសមាសធាតុផ្សំរបស់ចិនសម្រាប់ ផលិតផលរបស់ខ្លួន។ គោលការណ៍បង់ ពន្ធលើការនាំចូលពីប្រទេសចិនមិនខុសអី ពីសហរដ្ឋអាមេរិកដាក់បន្ទុកបន្ថែមលើ ឧស្សាហកម្មរបស់ខ្លួននោះទេ។ ហេតុនេះ​ក្រុមហ៊ុនអាមេរិកចាំបាច់ត្រូវប្រឹងប្រែង បង្កើនផលិតកម្មក្នុងស្រុក ដើម្បីជំនួស ផលិតផលនាំចូល ដោយសារគោលការណ៍ ពន្ធថ្មី។

ត្រឹមតែលើកឡើងពីបញ្ហាខាងលើវា ធ្ងន់ធ្ងរណាស់ទៅហើយ។ ប៉ុន្តែនិយាយពី ស្ថានភាពសេដ្ឋកិច្ចអាមេរិកសព្វថ្ងៃមាន កំណើនតិចតួច ខណៈដែលសម្ពាធអតិផរ ណាកំពុងចាប់ផ្តើមលេចឡើងកាន់តែ ខ្លាំង។ ជាលទ្ធផល គឺអាមេរិកអាចនឹងជួប អត្រាអតិផរណា និងអត្រាការប្រាក់ខ្ពស់ ចំណែកកំណើនសេដ្ឋកិច្ចបែរជាយឺតទៅ វិញ។

និយាយឱ្យខ្លី បើទោះស្ថានភាពនេះ វាហាក់បង្កភាពលំបាកដល់ប្រទេសចិន ក្នុងការសងសឹកទៅលើសហរដ្ឋអាមេរិក ក្នុងសង្គ្រាមពាណិជ្ជកម្មក្តី ប៉ុន្តែចិននៅតែ ជាអ្នកឈ្នះក្នុងលក្ខខណ្ឌនេះដោយសារ គោលការណ៍ដំឡើងពន្ធរបស់អាមេរិកអាច នឹងបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចអាមេរិក ខ្លួនឯងច្រើនជាងផលប៉ះពាល់ទៅលើ ប្រទេសចិន៕ ម៉ែវ សាធី


ចែករំលែក៖