ព័ត៌មានទាន់ហេតុការណ៍៖

ចិន២នាក់រងរបួសខណៈបើករថយន្តបុកទ្រូងផ្លូវរួញមុខ

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិចិន២នាក់បើករថយន្តម៉ាកតូយ៉ូតា RAV-4 មួយគ្រឿងយ៉ាងលឿនជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវរួញជាប់ទៅមុខលែងរួច ។

ហេតុការណ៍នេះកើតឡើងការពីម៉ោងជាង៥ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះសីហនុ កែងផ្លូវ ១៤៣ សង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស២នាក់ ជាជនជាតិចិន បើករថយន្តម៉ាកតូយ៉ូតា RAV-4 មួយគ្រឿងពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-5064 បើកតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿនបានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យរថយន្តរួញជាប់ទ្រូងផ្លូវទៅមុខលែងរួច ចំណែករថយន្តវិញរងការខូចខាតបែកធុងទឹកនិងហូរប្រេងម៉ាស៊ីនពេកផ្លូវ ហើយជនជាតិចិន២នាក់បានរងរបួសដោយសារក្បាលបោកនឹងកញ្ចក់រថយន្តត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកស្ទូចយករថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តចូលមកដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖