ព័ត៌មានទាន់ហេតុការណ៍៖

ចុះធ្វើរដ្ឋបាលចាប់ខ្លួន២នាក់ពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ នគបាលប៉ុស្តិ៍ស្ទឹងមានជ័យ សហការជាមួយកម្លាំងសង្កាត់ចុះធ្វើរដ្ឋបាលក្នុងមូលដ្ឋានឃាត់ខ្លួនបានជនសង្ស័យ២នាក់ និងថ្នាំញៀន៤កញ្ចប់តូចកាលពីវេលាម៉ោង១១និង៥នាទីព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅផ្ទះបន្ទប់ជួលខាងក្រោយផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការរដ្ឋបាលក្នុងមូលដ្ឋាននេះផងដែរ ដឹកនាំកម្លាំងដោយលោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ និងលោកឯម ភារី នាយរងប៉ុស្តិ៍ និងមានការចូលរួមពីខាងសាលាសង្កាត់ និងប្រធានភូមិផងដែរ ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ដែលកំពុងតែប្រើប្រាស់នៅក្នុងបន្ទប់ជួលនិងចែកចាយយ៉ាងសកម្មនៅពេលយប់ ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលឃាតខ្លួនបានទី ១ឈ្មោះ ថន ធី ភេទប្រុស អាយុ២៨ឆ្នាំមុខរបរធ្វើការរោងចក្រ ស្នាក់នៅភូមិខាងលើ មានស្រុកកំណើតភូមិឈូករំដួល ស្រុកសន្ទុក ខេត្តកំពុងធំ ជាអ្នកជួញដូរថ្នាំញៀន ទី២ ឈ្មោះ ណៃ ប៊ុនឡា ភេទប្រុស អាយុ២៧ឆ្នាំមុខរបរកម្មកររោងចក្រ ឃាត់ខ្លួនបានកំពុងតែប្រើប្រាស់ជាមួយគ្នា មានស្រុកកំណើតភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដកហូតបានថ្នាំញៀន៤កញ្ចប់តូច និងសំភារះសំរាប់ជក់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូបាននាំខ្លួនមកប៉ុស្តិ៍នគរបាលស្ទឹងមានជ័យសួរនាំ និងកសាងសំណុំរឿងបន្តទៅអធិការដ្ឋាននគរបាលខណ្ខមានជ័យចាត់ការតាមច្បាប់៕ តាឡឹម

aef


ចែករំលែក៖