ព័ត៌មានទាន់ហេតុការណ៍៖

ចុះលេងទឹកប្រឡាយព្រែកជីក លង់ស្លាប់ម្នាក់ និងម្នាក់ទៀត សង្គ្រោះទាន់ពេល

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ដល់អ្នក ភូមិនាំគ្នាជួយសង្គ្រោះធ្វើចលនាដៃជើង និងដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែអកុសលជួយបានយុវជនម្នាក់ ចំណែកម្នាក់ទៀត មានសភាពឈ្លក់ទឹកធ្ងន់ធ្ងរពេក ក៏ដាច់ខ្យល់ បន្ទាប់ពីលង់ទឹកប្រឡាយព្រែកជីកកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅក្នុង ភូមិត្រពាំងរំដេញ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាល ស្រុករមាសហែកបានឲ្យដឹងថា ក្មេងប្រុស ដែលស្លាប់មានឈ្មោះវ៉ាន់ ណែត អាយុ12ឆ្នាំ មុខរបរសិស្សមានទីលំនៅ ភូមិត្រពាំងរំដេញ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ។

ចំណែកយុវជន ដែលសង្គ្រោះទាន់ពេលមានឈ្មោះ វ៉ាន់ វណ្ណា អាយុ១៥ឆ្នាំ មុខរស់នៅ ភូមិត្រពាំងរំដេញ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុឃើញយុវជនម្នាក់ និងក្មេងប្រុសម្នាក់កំពុងចុះលេងទឹកប្រឡាយព្រែកជីក ប្រមាណេជាកន្លះម៉ោង ស្រាប់តែមានការស្រែកពីក្មេងនោះថា ជួយផងលង់ទឹកហើយ ទើបផ្អើលឆោឡោដល់អ្នក ភូមិក្បែរនោះនាំគ្នាប្រញាប់ប្រញាលលោតចូលទឹកប្រឡាយជួយសង្គ្រោះជីវិត អកុសលជួយបានតែម្នាក់ និងម្នាក់ទៀតឈ្លក់ទឹកធ្ងន់ធ្ងរ ក៏ដាច់ខ្យល់ស្លាប់បាត់គួរឲ្យសង្វេគ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់សពក្មេងប្រុសឈ្មោះវ៉ាន់ ណែត ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖