ព័ត៌មានទាន់ហេតុការណ៍៖

ចូលកោសជប់ ម៉ាស្សា ចេញមកវិញជិះម៉ូតូដួលបោកក្បាលស្លាប់ភ្លាម

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បានស្លាប់ បន្ទាប់ពីចូលទៅម៉ាស្សា កោសជប់ ទីតាំងយីហោ ស្រីយ៉ា ខណៈចេញមកវិញ ឡើងជិះម៉ូតូ ហើយដួលបោកក្បាល ក៏បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចដែលចុះពិនិត្យដល់កន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ថា សាកសពជនរងគ្រោះ មានឈ្មោះ រ័ត្ន ជឿន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរមន្រ្តីចូលនិវត្តន៍ស្នាក់នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ជនរងគ្រោះជិះម៉ូតូ ម៉ាកឌ្រឹម សង់សេ ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល ១S ៩២៦៧ ។

ប្រពន្ធសពមាន ឈ្មោះ ងិង ធូ ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរលក់បន្លែនៅផ្សារអូស្សី ស្នាក់នៅផ្ទះគ្មានលេខ ស្ថិតនៅភូមិដើមមៀន សង្កាត់ដើមមៀនក្រុងតាខ្មៅ ខេត្តកណ្ដាល ។

បច្ចប្បន្ន សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ៕ ស រស្មី

image3

image2

image1
សូមអានបន្តទៀត ៖ បុរសម្នាក់ប្រើល្បិចទិញទូរស័ព្ទ​ ហើយដកកាំភ្លើងខ្លីភ្ជង់ប្លន់ទូរស័ព្ទបាន៧គ្រឿងរួចគេចខ្លួនបាត់


ចែករំលែក៖