ព័ត៌មានទាន់ហេតុការណ៍៖

ចួលរួមរំលែកទុក្ខគ្រូសិល្បៈ អ្នកស្រីគង់ ណារី ដែលទទួលមរណភាព

ចែករំលែក៖

ភ្នំពេញ៖ ដំណឹងដ៏ក្រៀមក្រំសម្រាប់សិល្បករនោះគឺ សាស្រ្តាចារ្យអក្សរសាស្រ្តខ្មែរ និងអ្នកបង្ហាត់សិល្បៈគឺអ្នកគ្រូ គង់ ណារី បានទទួលមរណភាពដោយរោគាពាធ នៅវេលាម៉ោង១រសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឃ ។ សពអ្នកគ្រូ គង់ ណារី តម្កល់នៅវត្តស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

អ្នកគ្រូ គង់ ណារី លែងដឹងខ្លួនហើយក្រោយពីស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យព្រះកុសុមៈអស់ជាច្រើនខែ ព្រោះតែជំងឺក្រិនថ្លើម និងដុះសាច់កាចនោះ ។ ស្ថានភាពនេះបានបង្កឲ្យមានការព្រួយបារម្ភខ្លាំងសម្រាប់សាច់ញាតិ និងអ្នកសិល្បៈហើយអ្វីដែលគួរឲ្យសោកស្តាយគឺពេលនេះអ្នកគ្រូទទួលមរណភាពទៅហើយ ។

សូមបញ្ជាក់ថា អ្នកស្រី គង់ ណារី បច្ចុប្បន្នមានវ័យ៦៥ឆ្នាំ ដែលជាគ្រូបង្ហាត់ចម្រៀងដ៏ល្បីមួយរូបនាពេលអតីតកាលបានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែក្នុងដំណាក់កាលធ្លាក់ខ្លួនឈឺនោះក៏មានថ្នាក់ដឹកនាំសិល្បករសិល្បការិនីមួយចំនួនបានទៅសួរសុខទុក្ខ និងឧបត្ថម្ភអំណោយផងដែរ ។

អ្នកគ្រួ គង់ ណារី គឺជាសាស្ត្រាចារ្យអក្សរសាស្ត្រ និងសិល្បៈដែលធ្លាប់បណ្តុះបណ្តាលសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនផងដែរ ។ កន្លងមក អ្នកគ្រូ ក៏ទទួលបានជំនួយជាបន្តបន្ទាប់ ពីសប្បុរសជននានា ពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ផងដែរ ៕ វឌ្ឍនា


ចែករំលែក៖