ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីធ្វើការចោរឆក់កាបូបមិនបានសម្រេចដួលរងរបយសស្រាល

ចែករំលែក៖

ភ្នំពេញ: នារីមានវ័យ២៥ឆ្នាំម្នាក់ ត្រូវជនសង្ស័យមានគ្នា២នាក់បានធ្វើសកម្មភាពឆក់យកកាបូបនាងតែមិនសម្រេចបណ្តាលឲ្យដួលរងរបួសស្រាល បន្ទាប់ពីរូបនាងជិះម៉ូតូតែម្នាក់ឯងចេញពីធ្វើការត្រឡប់ទៅផ្ទវិញ។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៥និង២៤នាទីល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវឧកញ៉ាម៉ុង ឬទ្ធី ក្នុងភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ នារីរូបនេះមិនត្រូវបានប្រាបឈ្មោះនិងអាសយដ្ឋានឲ្យគេឯងដឹងនោះទេ គ្រាន់តែនិយាយថា នាងមានអាយុ២៥ឆ្នាំ ជាបុគ្គលិកអង្គការអន្តរជាតិមួយហើយស្នាក់នៅក្បែរៗកន្លែងកើតហេតុ នេះ។

នារីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ នាងបានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគី ស្មាស់ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1FS-4273។ចំណែកម៉ូតូរបស់ជនសង្ស័យម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ មិនចាំស៊េរីនិងស្លាកលេខនោះឡើយ។នាងទើបតែ

ចេញពីធ្វើការធ្វើដំណើរតាមបណ្តោយផ្លូវឧកញ៉ាម៉ុង ឬទ្ធី ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមិនចាំម៉ាក និងស្លាកលេខ (តែអ្នកឃើញហេតុការណ៍ថាម៉ាកហុងដាឌ្រីមដេ១២៥) បានធ្វើទៅសកម្មភាពឆក់កាបូបដែលនាងស្ពាយតែមិនបានសម្រេចបណ្តាលឲ្យ ដួលទាំងនាងនិងជនសង្ស័យធ្វើឲ្យនាងរងរបួសស្មងជើងនិងក្បាលជង្គង់ ឯ ជនសង្ស័យបានលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុនារីរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងនោះទេព្រោះយល់ឃើញថារងរបួសស្រាលនិងមិនបានបាត់បង់កាបូបនិងសម្ភារ:ដែលនាងស្ពាយ។យ៉ាងណាពេលនោះគេឃើញនាងភ័យញ័ររន្ធត់មិនហ៊ានជិះម៉ូតូទៅផ្ទះដោយខ្លួនឯងភ្លាមៗទេ ក៏បានហៅទូរសព្ទទៅបងប្រុសរបស់នាងមកទទួលទៅផ្ទះទាំងក្តីមួរហ្មង ៕ ប្រាថ្នា

 


ចែករំលែក៖