ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីរាំធុងបាស់ជាមួយប្រពន្ធ ក្រុមស្ទាវស្ទាក់កាប់រយះក្បាលដេរច្រើនថ្នេរ

ចែករំលែក៖

ខេត្តកោះកុងៈ ក្មេងទំនើងមួយក្រុមបានស្ទាក់កាប់ យុវជនម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ដេរចំនួន១០ថ្នេរ ក្រោយចេញពីរាំធុងបាស់ ក្នុងភូមិ កាលពីវេលាម៉ោង១១និង៣៥នាទីយប់ថ្ងៃ ថ្ងៃ អាទិត្យ ៨រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងទី៨ ខែមេសា ឆ្នាំ២០១៨នៅចំណុចក្បាលស្ពាន ជាប់កន្លែងបាល់ទះ មនោរម្យ ស្ថិតក្នុងភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរិន្ទ ខេត្តកោះកុង។

នគរបាលក្រុងខេមរិន្ទ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហ៊ាន ប៊ុនស៊ាន ភេទប្រុស អាយុ២១ឆ្នាំ កម្មកររោងចក្រ (របួសក្បាលដេរចំនួន១០ថ្នេរ)។ រីឯជនបង្កឈ្មោះ ព្រំ វេហា ភេទប្រុស អាយុ១៨ឆ្នាំ កម្មកររោងចក្រ និងបក្ខពួកចំនួន ២ នាក់ទៀត បានរត់គេចខ្លួន។

សមត្ថកិច្ចដដែល បានឲ្យដឹងទៀតថា មុនពេលកើតហេតុកើត គឺមានកម្មវិធីរាំធុងបាស់នៅក្នុងវត្តជោត្តញ្ញាណ ហើយជនរងគ្រោះ និងជនបង្កបានរាំមើលមុខឌឺដងដាក់គ្នា។ បន្ទាប់មកជនរងគ្រោះ និងប្រពន្ធ បានឈប់រាំក៏នាំគ្នា ជិះម៉ូតូចេញពីកន្លែងរាំ ក៏ត្រូវជនបង្ក និងបក្ខពួក ជិះម៉ូតូមកស្ទាក់មកដល់កណ្តាលផ្លូវកាប់ចំក្បាលរយះ នៅចំណុចខាងលើ បណ្ដាលឲ្យរបួសតែម្ដង ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយដេរជាច្រើនថ្នេរ។

បច្ចុប្បន្នជនបង្ក និងបក្ខពួក ត្រូវបានកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ឲ្យបាន ៕ សហការី


ចែករំលែក៖