ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីស៊ីកាបើកម៉ូតូបុករថយន្តម៉ាក ប៉ាជេរ៉ូ ប្រកាច់ស្លាប់ភ្លាម

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានសាច់ញាតិអះអាងថា ទើបចេញមកពីស៊ីកាបងប្អូននៅខេត្តពោធិ៍សាត់ ប៉ុន្តែជាអកុសលក៍ជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគូថរថយន្តគេ បណ្ដាលឲ្យប្រកាច់ដាច់ខ្យល់ស្លាប់ភា្លមៗនៅនឹងកន្លែងកើតហេតុ ខណៈកំពុងធ្វើដំណើរស្របទិសគ្នានៅលើកំណាត់ផ្លូវជាតិលេខ៥ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី៨ ខេមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចស្ពានអូរតាមាស ចន្លោះគីឡូមែត្រលេខ ១៦៦-១៦៧ ស្ថិតក្នុងភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីផ្នែកនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាន់ វណ្ណៈ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិស្រែឫស្សី ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពបន្តថា ជនរងគ្រោះធ្វើដំណើរម្នាក់ឯង ដោយម៉ូតូ១គ្រឿងម៉ាក់ហុងដាឌ្រីម សេ១២៥ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F 8830 ធ្វើណើរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ក៏បានបុករថយន្ត ១ម៉ាក ប៉ាជេរ៉ូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F 0511 ខណៈកំពុងធ្វើដំណើរស្របទិសគ្នាពី(លិចទៅកើត) បណ្ដាលឲ្យប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ប្រភពដដែលបន្តទៀតថា អ្នកបើកបររថយន្តរត់គេចខ្លួន ចំណែកសាក់សពបានប្រគល់ឲ្យក្រុមសាច់ញាតិចាត់ចែងតាមប្រពៃណី ។ ដោយឡែកវត្ថុតាងម៉ូតូ និងរថយន្ត បានយកទៅរក្សាទុកជាសណ្ដោះអាសន្ននៅផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរង់ចាំវាស់វែងដោះស្រាយតាមនីតិវិធី៕ ប៉ឹម ពិន

ae (6) ae ae (1) ae (2) ae (3) ae (4) ae (5)


ចែករំលែក៖