ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីស៊ីការ ស្រវឹងស្រាជោកជាំ ជិះម៉ូតូបុករថយន្ត ស្លាប់២នាក់

ចែករំលែក៖

ខេត្តរតនគិរីៈ បុរស២នាក់ជិះម៉ូតូ១គ្រឿងចេញពីរោងការទាំងសភាពស្រវឹងជោកជាំរេចង្កូតទៅបុករថយន្តកំពុងធ្វើចរាចរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យស្លាប់ភ្លាមៗមួយរំពេច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៧៨ស្ថិតក្នុងភូមិសោមត្រកថ្មីឃុំសោមធំស្រុកអូរយ៉ាដាវ ខេត្ត រតនគិរី។

នគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថាជនរងគ្រោះទី១-ឈ្មោះ សល់ ថ្វាត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិច្រាយមុខរបរកសិករមានទីលំនៅបច្ចុប្បន្នភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវខេត្តរតនគិរី (ជាអ្នកបើកបរ) និងទី២-ឈ្មោះ សល់ ឃុយភេទប្រុសអាយុ៦៥ឆ្នាំជនជាតិច្រាយមុខរបរកសិករនៅភូមិជាមួយគ្នារួមដំណើរជាមួយគ្នា(ស្លាប់)។ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូ ម៉ាកហុងដាទ្រីមc១២៥ ឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី ១C-១៩២៦។

ក្រោយកើតហេតុសមត្ថកិច្ចនមូលដ្ឋានបានចុះទៅវាស់វែងនិងប្រគល់សាកសពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ម៉ូតូយកមករក្សាទុកបណ្តោះអាសន្ន៕ ជីវន្ត


ចែករំលែក៖