ព័ត៌មានទាន់ហេតុការណ៍៖

ចេន រូហ្វើ ថាបទ«រាំជាន់អាចម៍ឆ្កែ» របស់ខ្លួនមិនបានឌឺដងដាក់បទ«បីឆ្កែចូលរាំ» របស់ពេជ្រ សោភា ទេ

ចែករំលែក៖

ភ្នំពេញ៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលក្រោយពីបទចម្រៀងរបស់ ពេជ្រ សោភា គឺបទ បីឆ្កែចូលរាំ ផ្ទុះការគាំទ្រខ្លាំងរហូតមានអ្នកទស្សនាជិត១លានដងក្នុងរយៈពេលដ៏ខ្លី។ ទន្ទឹមគ្នានេះស្រាប់តែលេចចេញបទថ្មីរបស់តារាចម្រៀងផលិតកម្ម BN ចេន រូហ្វើគឺបទ រាំជាន់អាចម៍ឆ្កែ ច្រៀងបែបលែបខាយរកមុខអ្នកបីឆ្កែចូលរាំទៅវិញ ។

ក្រោយពីធ្វើឲ្យកក្រើកបទចម្រៀងញាក់បែកស្លុយពីរឆ្នាំជាប់ៗគ្នារួចមក ពេជ្រ សោភា ទើបនឹងបញ្ចេញបទចម្រៀងថ្មី បីឆ្កែចូលរាំ ដែលទទួលបានការគាំទ្រជាច្រើនពីទស្សនិកជនពិសេសក្រុមយុវវ័យ។ ស្របពេលនេះដែរគេស្រាប់តែលេចចេញបទចម្រៀងថ្មីរបស់តារាចម្រៀងប្រចាំផលិតកម្ម BN លោក ចេន រូហ្វើ បានបញ្ចេញបទថ្មីដែលទាក់ចិត្តមិត្តអ្នកស្តាប់ជាច្រើនផងដែរគឺបទ រាំជាន់អាចម៍ឆ្កែ ដែលច្រៀងក្នុងន័យលេបខាយស្វែងរកមុខអ្នកបីឆ្កែចូលរាំក្នុងវង់រហូតមានអ្នកលើកឡើងថាជាបទឌឺដងគ្នា។ កាន់តែគិតថា ជាបទផ្លែផ្កាដាក់គ្នា ក្រោយពីបទចុងក្រោយរបស់ ចេន រូហ្វើ លេចការចូលទស្សនា និងគាំទ្រច្រើនគួរសមនោះ រហូតមានអ្នកទស្សនាខ្លះថាឌឺគ្នាឡើងចាស់ដៃ ។

ទោះជាយ៉ាងណាតារាចម្រៀង ចេន រូហ្វើបានលើកឡើងថា លោកមិនមានបំណងច្រៀងឌឺដងគ្នាជាមួយតារាចម្រៀងរាមច្បងពេជ្រ សោភា ទេ ។ លោកថា មិនមដែនមានបំណងឌឺដងអ្នកសិល្បៈដូចគ្នានោះទេ គឺមានតែការរាប់អានគ្នាហើយលោកក៏មិនមាននិស្ស័យក្នុងការលាបពណ៌ដាក់គ្នារវាងអ្នកសិល្បៈ និងអ្នកសិល្បៈដែរ។

លោកថា បទចម្រៀងនេះនិពន្ធយូរមកហើយ ហើយលោកក៏មានការភ្ញាក់ផ្អើលដែរដែលបទចម្រៀងនេះហាក់ធ្វើឲ្យគេច្រឡំថា ជាបទច្រៀងឌឺគ្នានោះ។ លោកថា បទចម្រៀងថ្មីរបស់លោកទទួលបានការគាំទ្រគួរសម ក៏មិនមែន ព្រោះតែជាការច្រៀងឌឺដងគ្នានោះទេ ។ លោករំពឹងថា បទចម្រៀងថ្មីរបស់លោកនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន និងបម្រើការកម្សាន្តរបស់អ្នកគាំទ្រជាច្រើននោះ ៕ វឌ្ឍនា


ចែករំលែក៖