ព័ត៌មានទាន់ហេតុការណ៍៖

ចោរចិត្តអប្រិយ៍ មិនប្រណីស្រីស្អាតសោះ ធ្វើឲ្យនាងយំ ទឹកភ្នែកហូរទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ ចោរឆក់កាបូបពីនារីម្នាក់ពេលជិះម៉ូតូទៅធ្វើការបានសម្រេចរួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត៦ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ ព្រះស៊ីសុវត្ថិ ជាប់ នឹងរបងមន្ទីរពេទ្យ (កេតុមាលា) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

បើតាមសម្ដីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើត ហេតុរូបគាត់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដា WAVE ចេញពីផ្ទះ នៅម្ដុំទួលសង្កែ គោលបំណងទៅធ្វើការនៅធនាគារ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រះសុីសុវត្ថិក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់ តែមានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងមិនចាំម៉ាកមកអែប រួចធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់គាត់បាន សម្រេចរួចក្រុមចោរជិះម៉ូតូគេចខ្លួនបាត់ស្រមោលធ្វើឲ្យម៉ូតូរបស់គាត់ដួលបណ្ដាលឲ្យគាត់រងរបួសរលាត់ដៃជើងបន្តិចបន្តួច ។ នារីរងគ្រោះបន្តថា ទ្រព្យសម្បត្តិនៅក្នុងកាបូប ដែលក្រុមចោរ ឆក់យកទៅបាត់នោះមានប្រាក់ដុល្លារជាងមួយរយ និងទូរសព្ទ័១គ្រឿងរួមទាំងសភារៈ ១ចំនួន ទៀត ។

បន្ទាប់ពីកើតហេតុនារីរងគ្រោះបានតេហៅបងប្រុសឲ្យមកដឹកទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្រះចក ៕ ជ្រោយពេជ្រ


ចែករំលែក៖