ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់កាបូបជនបរទេស២នាក់ ត្រូវនគរបាលព្រហ្មខណ្ឌដូនពេញឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ មុខសញ្ញាចោរឆក់កាបូបជនបរទេស២នាក់ ត្រូវបានកម្លាំងនគរបាព្រហ្មទណ្ឌខណ្ឌដូនពេញសហការជាមួយនគរបាលកម្រិតស្រាលក្រុងចុះអន្តរាគមន៍ភ្លាមៗ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបជនបរទេស ប្រុស ស្រី២នាក់ កំពុងតែជិះរ៉ឺម៉ក់កង់បី តែមិនបានសម្រេច ដោយសារអ្នករត់កង់បីស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចកំពុងល្បាតនៅក្បែរនោះដេញតាមចាប់ជាប់តែម្តង ។

ករណីនេះ បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវព្រះនរោត្តម កែងផ្លូវលេខ១៥៤ សង្កាត់ផ្សារដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងថា ជនរងគ្រោះអត់ស្គាល់អត្តសញ្ញាណ ជាជនជាតិបរទេសប្រុសស្រី២នាក់ ក្រោយកើតហេតុមិនបានដាក់ពាក្យបណ្តឹងនោះទេ ។ចំណែក ឯជនសង្ស័ទាំង២នាក់នោះ ទី១,ឈ្មោះដាំ ធារិទ្ធ ហៅក្តឹប ភេទប្រុស អាយុ២៧ឆ្នាំ ; ទី២ ឈ្មោះសម្បត្តិ ភក្តី ភេទប្រុស អាយុ២៧ឆ្នាំ អ្នកទាំង២ មុខរបរ និងទីកន្លែងមិនពិតប្រាកដ ជិះម៉ូតូួមួយគ្រឿងធ្វើកម្មភាព ម៉ាក់ហុងដា ស្កុបពីរ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BN-៦៦៦៥ ។

ប្រភពដដែល បានបន្តទៀតថា នៅមុនពេលកើតហេតុ ជនសង្ស័យជិះម៉ូតូមួយគ្រឿង មានគ្នា២នាក់ ដោយឈ្មោះ ដាំ ធារិទ្ធ ជាអ្នកបើកម៉ូតូ លុះជិះមកដល់ចំណុចខាងលើ ស្រាប់តែជនរងគ្រោះកំពុងតែជិះរឺុម៉កកង់បី ប្រុសម្នាក់ ស្រីម្នាក់ ដោយស្រី្តរងគ្រោះ មានស្ពាយកាបូប ឈប់ស្តុប ភ្លាមនោះជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីរងគ្រោះ តែជនរងគ្រោះបានទាញមកវិញ និងស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចកំពុងល្បាតនៅក្បែរនោះ ដេញតាមចាប់ជាប់តែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស ដារ៉ា

IMG_1292


ចែករំលែក៖