ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់កាបូបអ្នកគ្រូបង្រៀនតាមផ្ទះម្នាក់អស់លុយ និងទូរស័ព្ទ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីជាគ្រូបង្រៀនម្នាក់កំពុងជិះម៉ូតូបំណងទៅបង្រៀនសិស្ស ជិះមិនទាន់ដល់ផ្ទះសិស្សផង ស្រាប់តែចោរឆក់កាបូបអស់ទូរស័ព្ទម៉ាកអាយហ្វូន១គ្រឿង និងលុយជាង៦០ដុល្លារ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ អាង ដាវី អាយុ៤០ឆ្នាំ មុខរបរជាគ្រូបង្រៀនតាមផ្ទះ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភព័ត៌មានពីស្ត្រីរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូម៉ាកគប់ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ1CQ 4797 បានធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ទិសដៅពីកើតទៅលិច ទៅបង្រៀនសិស្សនៅក្បែរស្ថានីយប៉ុស្តិ៍ទូរទស្សន៍អាសុីអាគ្នេយ៍ លុះមកដល់ទល់មុខសាលាណតព្រីត ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូ ូម៉ាកឌ្រីមពណ៌ខ្មៅមិនចាំស្លាកលេខបានជិះម៉ូតូមកក្បែរគាត់ហើយបន្ថែមល្បឿនយ៉ាងលឿនទៅមុខបាត់ទៅខណៈនោះមានជនសងស្ស័យម្នាក់ទៀតជិះម៉ូតូម៉ាកឌ្រីមមិនចាំស្លាកលេខជិះមកអែបពីចំហៀងខាងក្រោយហើយបានឆក់យកកាបូបរបស់គាត់បាត់តែម្តងដោយនៅក្នុងកាបូបនោះមានលុយចំនួនជាង៦០ដុល្លាទូរស័ព្ទម៉ាកអាយហ្វូន១គ្រឿងសៀវភៅធនាគារសៀវភៅពុម្ពចំនួន៣ក្បាលនិងអត្តសញ្ញាណប័ណ្ណ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាបខណ្ឌពោធិ៍សែនជ័យតែដោយសាសមត្ថកិច្ចសួរនាំដឹងថាកន្លែងកើតហេតុនៅក្នុងសង្កាត់ទឹកថ្លាក៏ប្រាបមឱ្យជនរងគ្រោះទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាវិញ៕ តុង សីហា


ចែករំលែក៖