ព័ត៌មានទាន់ហេតុការណ៍៖

ចោរលួចរថយន្តពីកំពង់ស្ពឺ ទៅគាស់ផ្ទះបន្តទៀតនៅកំពង់ធំ បានម៉ូតូ១គ្រឿង ទើបប៉ូលិសប្រមាញ់បានតែវត្ថុតាង

ចែករំលែក៖

ខេត្តកំពង់ធំ៖ ចោរមួយក្រុមជិះរថយន្ត​ដើរធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ​ បំណងលួចយករថយន្តនោះទេ ប៉ុន្តែ​មិនបានសម្រេច ពួកចោរ​ ក៏យកបានម៉ូតូមួយគ្រឿង បណ្តើរដាក់លើរថយន្តរបស់ពួកគេ ជិះគេចខ្លួន តែត្រូវសមត្ថកិច្ចតាមប្រកៀកប្រកិត រត់ប្រាស់អាយូស ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចកងរាជអាវុធហេត្ថខេត្តកំពង់ធំបានឲ្យភ្នាក់ងារយកព័ត៌មានកាសែតនគរវត្តដឹងថា បន្ទាប់ពីសេចក្តីរាយការណ៍ថា មានប្រជាពលរដ្ឋបណ្ដើម៉ូតូឡើងលើរថយន្ថទាំងយប់ ភ្លាមៗនោះ កម្លាំងដែលចេញល្បាត ក៏តាមប្រមាញ់ជួបរថយន្ដភិនភាគ ដូចសេចក្តីរាយការណ៍ ទើបបើកតាមពីក្រោយ លុះជិតដល់ ភូមិសានគរ ជនសង្ស័យ បានបើកឡានត្រឡប់ក្រោយ ឃើញដូច្នោះ ទើបកម្លាំងចេញទៅដល់ចំណុច រមាងងាប់ ស្រាប់តែជនសង្ស័យឈប់រថយន្ដហើយបើកទ្វារចុះរត់បាតជើងសព្រាត បន្សល់ទុករថយន្ដចោល ហើយដោយសារតែយប់ងងឹត ទើបសមត្ថកិច្ចសម្រេចចិត្តយករថយន្ដមកកាន់បញ្ជាការរដ្ឋានអាវុធហត្ថខេត្តវិញ ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្ត តែពេលស្រាវជ្រាវ ទើបដឹងថា រថយន្ដនោះ គឺក្រុមចោរលួចពីខេត្តកំពង់ស្ពឺ កាលពីថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅថ្មីៗ ។

សមត្ថកិច្ចកងរាជអាវុធហត្ថបានបញ្ជាក់ថា ករណីចោរកម្មគាស់ផ្ទះលួចខាងលើនេះ គឺពួកគេធ្វើសកម្មភាព នៅភូមិស្នោរ លួចបានម៉ូតូមួយគ្រឿង និងនៅភូមិត្រពាំង លួចបានម៉ូតូ១គ្រឿងទៀត ប៉ុន្តែសមត្ថកិច្ចយកបានវិញតែ១គ្រឿងទេ មួយគ្រឿងទៀត មិនទាន់រកឃើញនៅឡើយ ៕ប៊ុនរិទ្ធី


ចែករំលែក៖