ព័ត៌មានទាន់ហេតុការណ៍៖

ចោរវ័យក្មេង លួចយកកេសដាក់ទូរស័ព្ទដៃស៊េរីទំនើប ដែលម្ចាស់ដាក់មុខហាងលក់ទូរស័ព្ទ​យីហោ “គ្នាយើង”គិតជាទឹកប្រាក់ជិត៤ពាន់ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមវិដេអូ​ពីកាមេរ៉ាសុវត្ថិ​ភាព របស់ហាងលក់ទូរស័ព្ទ​យីហោ “គ្នាយើង” បានប្តឹងទៅសមត្ថកិច្ចនគរបាលខណ្ឌចំការមន ដើម្បីជួយធ្វើអន្តរាគមន៍ភ្លាមៗ បន្ទាប់ពីក្មេងប្រុសម្នាក់ បានធ្វើសកម្មភាពលួច យកទូរស័ព្ទដៃស៊េរីទំនើបពេញមួយកេស​ ដោយសុវត្ថិ​ភាព ខណៈម្ចាស់ហាង​មានការធ្វេរប្រហែសបានយកទូរស័ព្ទរៀបចំដាក់ចូលក្នុងកេសនោះ​ ហើ​យលើ​កយកមកទុកមុខហាង​ គាប់ជួនត្រូវបានក្មេងប្រុសម្នាក់​ ឆ្លៀតឱកាស​លួចលើក​យកទៅបាត់ ។

ករណីខាងលើ​នេះ កើតឡើងនៅវេលាម៉ោង៧និង៣៨នាទីយប់ ថ្ងៃអាទិត្យ ១២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩ នៅចំណុចមុខហាងលក់ទូរស័ព្ទ​យីហោ “គ្នាយើង” នៅតាមបណ្ដោយផ្លូវលេខ២៩៤ កែងផ្លូវផ្សារកាប់គោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

យោងតាមសម្ដីយុវជនឈ្មោះ ទីន​ ជាជាងជួសជុលទូរស័ព្ទក្នុងហាងខាងលើ​​ បានឲ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុ​ រូបគាត់ជាអ្នករៀបចំទូរស័ព្ទទាំងនោះ​ ដាក់ចូលកេស​ រួចលើ​កកេសនោះយកមកទុកលើ​គ្រែមុខហាង​ ដូចសព្វដង ហើ​យរូបគាត់បានដើ​រចូលទៅក្នុងហាងវិញ​ ដើ​ម្បីរៀបចំ​ប្រអប់​ទូរស័ព្ទ ​និងទូរស័ព្ទផ្សេងទៀត​ ដោយមិនចាប់អារម្មណ៍ថា​ មានចោរមកធ្វើសកម្មភាពលួចនោះទេ ។​ បន្ទាប់រៀបចំហើ​យ​ ដល់ម៉ោង​បិទហាង ទើ​បដឹងថា បាត់កេសទូរស័ព្ទនោះ ទើ​បប្រញាប់ឆែក​កាមេរ៉ា​សុវត្ថិភាព​មើលទើបឃើ​ញសកម្មភាព​ក្មេងប្រុសខាងលើ​ ជាអ្នកលួចយកទៅ ។

ដោយឡែកយោងតាម​ហ្វេសប៊ុក​ម្ចាស់ហាងទូរស័ព្ទខាងលើ ​ឈ្មោះ Steve Calito បានអោយដឹងថា​ បើឃើញមានអ្នកយកលក់ទូរសព្ទ័ដូចជា​ IPhone X new Falcon, Hauwie T3 10, Hauwei Y5, Hauwei Prime Y6, Hauwei​ Prime Y7 Pro Nova, Samsung A5 2017 និង Iwatch series 3 box black, Camfone Hiya ….. សូមជួយទាក់ទងមកផង​ 070923681​ ។

ក្រោយកើតហេតុ ​យុវជនជាងទូរស័ព្ទខាងលើ បញ្ជាក់ថា​ ទូរស័ព្ទ​ ​និង Iwatch ក្នុងកេសនោះ​ គិតជាទឹកប្រាប់​សរុប​ចំនួន 3498$ ។ ហើយម្ចាស់ហាង(ជនរងគ្រោះ) សូមអំពាវនាវដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់​ បើសិនឃើញជនសង្ស័យដែលមានភិនភាគដូចក្នុងរូបនេះ​ សូមជួយធ្វើអន្តរាគមន៍ផង​ ៕ស រស្មី


ចែករំលែក៖