ព័ត៌មានទាន់ហេតុការណ៍៖

ចោរស្ទើរភ្លើងស្ទាក់ប្លន់អ្នកហាត់ប្រាណមិនបានសម្រេចជាប់ខ្នោះដេកគុកល្មម

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០១៨នេះថា កាលពីវេលាម៉ោង ០៧និង២៨នាទីព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៨ មានករណីចោលស្ទាក់ប្លន់អ្នកហាត់ប្រាណម្នាក់ នៅចំនុច សាលាឆទានថ្មពាក់កណ្ដាលផ្លូវឡើងទៅលើភ្នំក្រោម ស្ថិតនៅក្នុងភូមិភ្នំក្រោម សង្កាត់ចុងឃ្នៀស ស្រុកសៀមរាប ខេត្តសៀមរាប ។

តាមការបញ្ជាក់ពីលោក វរសេនីយ៍ឯក សេង វាសនា ប្រធានការិយាល័យនគរបាលការពារបេតិកភណ្ឌ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ ខៀន ភេទស្រី អាយុ ៤៨ឆ្នាំ រស់នៅ ភូមិ ពោធ៍ក្រោម សង្កាត់សៀមរាប ខេត្តសៀមរាប បានរត់ហាត់ប្រាណ ជាប្រចាំ នៅលើខ្នងភ្នំ ចំណែក ជនសង្ស័យ ឈ្មោះ នុត សំ ហៅ អាឃ្លោក អាយុ ១៥ឆ្នាំ មានទីលំនៅ នៅភូមិ ទី ៣ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ។

មុនកើតហេតុ ជនរងគ្រោះ ហាត់ប្រាណនៅចំណុច ខាងលើ ស្រាប់តែ ជនសង្ស័យ យកកាំបិតប៉័ងតោ មកគំរាម គំហែង សំឡុត យកប្រាក់ និងខ្សែដៃ ស្របពេលកំពុងប្រតាយប្រតបគ្នាបណ្ដាលឲ្យជនរងគ្រោះរបួសស្រាល ដៃទាំងសងខាង ជនរងគ្រោះក៏បានរត់ចុះមកក្រោម ដើម្បីប្ដឹងសមត្ថកិច្ចដែលប្រចាំការនៅគោលដៅនោះ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួល បណ្ដឹងភ្លាម នគរបាល ការពារ បេតិកភណ្ឌ សហការជាមួយ ប្រជាការពារ និងមេប៉ុស្ដិ៍នគរបាលរដ្នបាល ក៏បានឡើងល្បាតតាមលើភ្នំ តែមិនឃើញ តែជនរងគ្រោះ ធ្លាប់បានឲ្យលុយ និងស្គាល់ជនសង្ស័យច្បាស់ទើប ឈានដល់ការចាប់ជនសង្ស័យ នៅនិងផ្ទះរបស់គេផ្ទាល់តែម្ដង ហើយជនសង្ស័យបានយកកាំបិតទៅលាកទុក នៅចំនុច ខាងលិច ជ្រុងខាងជើងខឿនប្រាសាទ ភ្នំក្រោម ។

ក្រោយសមត្ថកិច្ចឃាតខ្ឡួន បានបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅប៉ុស្ដិ៍នគរបាល រដ្នបាល ដើម្បីសាកសួរ និង កសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖