ព័ត៌មានទាន់ហេតុការណ៍៖

ចោរស្រីវ័យក្មេងម្នាក់ ត្រូវនគរបាលខណ្ឌទួលគោកឃាត់ខ្លួន ពីបទលួចលួចទូរស័ព្ទដៃ

ចែករំលែក៖

ភ្នំពេញ៖ កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ ខណ្ឌទួលគោក បានឃាត់ខ្លួនចោរស្រីវ័យក្មេងម្នាក់ ពីបទលួច ( លួចទូរស័ព្ទដៃ ) កាលពីវេលាម៉ោងប្រហែល ៩និង ១០នាទី ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ ៤៦ ផ្លូវ២៣៣ ក្រុមទី៧ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ប្រព្រឹត្តនៅចំណុចច្រកចូលខាងជើងក្នុងផ្សារសាមគ្គី ផ្លូ២៣៣ ក្រុមទី៧ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ០១និង២០នាទីរំលងអាធ្រាត្រ ។

ជនសង្ស័យ -ឈ្មោះ កែវ ស្រីលក្ខិ ហៅ លក្ខិ ភេទស្រីអាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរ អ្នករត់តុហាងស៊ុបផ្កាម្លិះ ស្នាក់នៅផ្ទះលេខ៤៦ ផ្លូវ២៣៣ ក្រុមទី៧ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិចំនោមរោងគោ ឃុំគោកពន្លៃ ស្រុកបន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះ -ឈ្មោះ ផង់ វុធធឿន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខផ្សារសាមគ្គី ស្នាក់នៅក្នុងផ្សារសាមគ្គី ផ្លូវ២៤៥ ក្រុមទី៧ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន: -ទូរស័ព្ទដៃមួយគ្រឿង ម៉ាកSam Sung Note3 ពណ៌ស សុីមលេខ ០៧០ ៣៣០ ២៤៣ ចាប់យកពីឈ្មោះ កែវ ស្រីលក្ខិ ជារបស់ជនរងគ្រោះបានធ្វើការប្រគល់ឲ្យជនរងគ្រោះវិញ ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១និង២០នាទីរសៀល ជនរងគ្រោះ ឈ្មោះ ផង់ វុធធឿន កំពុងដេកលង់លក់ ដោយបានទុកទូរស័ព្ទដៃម៉ាក SamSung Note3 ពណ៌ស សាកថ្មនៅលើក្បាលដំណេក នៅច្រកចូលខាងជើងក្នុង ផ្សារសាមគ្គី ពេលនោះជនសង្ស័យឈ្មោះ កែវ ស្រីលក្ខិ បានដើរចូលក្នុងផ្សារសាមគ្គី ពេលឃើញជនរងគ្រោះ កំពុងលង់លក់ ក៏ធ្វើសកម្មភាពលួចទូរស័ព្ទរបស់ជនរងគ្រោះ ហើយគេចខ្លួនបាត់ ។ ក្រោយកើតហេតុជនរងគ្រោះ បានបើកមើលកាម៉េរ៉ាសុវត្ថិភាពរបស់ផ្សារ ក៏ស្គាល់មុខជនសង្ស័យ និងផ្ទះស្នាក់នៅ លុះមកដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ០៩ : ១០នាទីជនរងគ្រោះក៏ឃើញជនសង្ស័យឈ្មោះ កែវ ស្រីលក្ខិ នៅផ្ទះលេខ៤៦ ផ្លូវ២៣៣ ក្រុមទី៧ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏ឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣ ចាត់ការតាមផ្លូវច្បាប់តែម្ដង ៕ ស តារា

IMG_4770 IMG_4771


ចែករំលែក៖