ព័ត៌មានទាន់ហេតុការណ៍៖

ចៅសង្កាត់ចោមចៅទី៣សន្យាខ្យល់ចំពោះការសំអាតបរិស្ថានក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣ ដែលទើបនឹងឡើងកាន់តំណែងថ្មី បានសន្យាថានឹងសំអាតឲ្យអស់ពីបញ្ហាសំរាមក្នុងមូលដ្ឋានរបស់លោក តែផ្ទុយទៅវិញ ការសន្យារបស់លោកគឺអាចនិយាយបានថា សន្យាខ្យល់ធ្វើមិនបាន ទុកឲ្យសំរាមស្អុយរលួយគរដូចភ្នំក៏លោកមិនរវល់ ។

បញ្ហាសំរាមនៅក្នុងមូលដ្ឋានចោមចៅទី៣ កន្លងមកមានព័ត៌មានបានចុះផ្សាយតែធ្វើឲ្យលោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ខឹងសម្បារយ៉ាងខ្លាំង​ ហើយលោកបានសន្យាថា​ នឹងចុះប្រមូលឲ្យអស់ដើម្បីបរិស្ថានស្អាត។

តែអ្វីដែលកត់សម្គាល់នោះលោកបានដឹកនាំកម្លាំងចុះប្រមូលសំរាមហើយ និងដាក់បំរាមទៅប្រជាពលរដ្ឋផងដែរ ។ តែដោយឡែក ទីតាំងផ្សេងដែលសារព័ត៌មានមិនទាន់ចុះផ្សាយ លោកក៏មិនចុះសំអាតដោយទុកឲ្យស្អុយរលួយ ឬចាំពេលគេផ្សាយរិះគន់ ទើបលោកចុះធ្វើ ឬក៏យ៉ាងណា?

ជាក់ស្តែងទីតាំងនៅផ្លូវបេតុង​ ជាប់របងរោងចក្រ ជា​ជា​ហឺហ្គាមែន​ ស្ថិតក្នុងភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ គេសង្កេតឃើញថា សំរាមគរដូចកូ​នភ្នំមួយទៅហើយ និងជិតបិទផ្លូវមួយទៀតផង តែលោកវ៉ា​ សាវឿន​ ធ្វើមិនឃើញ ឬលោកមិនដឹង?

ចាំមើលតើលោកនឹងមានវិធានការយ៉ាងណា ចំពោះបរិស្ថានស្អាតក្នុងមូលដ្ឋាន? ៕ សុខាសែនជ័យ


ចែករំលែក៖