ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនពលរដ្ឋគាំទ្រប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្លាក់ចុះបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

ចែករំលែក៖

លទ្ធផលស្ទង់មតិរបស់ Gallup បាន ប្រកាសកាលពីថ្ងៃទី២៣ ខែមករាថា ចំនួន ពលរដ្ឋគាំទ្រលោក ត្រាំ ធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាមេរិក សម្រាប់ការគាំទ្រទៅលើប្រធានាធិបតី ដែលទើបតែចូលកាន់តំណែងនោះ។

តាមអង្គការ Gallup ក្នុងចំណោមពល រដ្ឋអាមេរិក៤៥ភាគរយដែលបានសួរ ថា តើគាំទ្រនយោបាយដឹកនាំរបស់លោក ត្រាំ ដែលឬទេ? ពលរដ្ឋទាំង៤៥ភាគរយនោះ បានប្រកាសថា មិនគាំទ្រទាំងអស់។ ទាំង នោះបានបង្ហាញយ៉ាងច្បាស់ថា ការគាំទ្រ លោកធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

ប៉ុន្តែពលរដ្ឋអាមេរិកបានបង្ហាញការជឿជាក់ថា អាមេរិកនឹងល្អប្រសើរជាងនោះ ក្នុងរយៈពេល៥ឆ្នាំខាងមុខក្រោមការដឹកនាំរបស់លោក ត្រាំ គឺមានការកើនឡើង ១៣ភាគរយវិញ។

កន្លងមកបណ្តាញព័ត៌មាន NBC និង Wall Street Journal របស់អាមេរិកបាន ប្រកាសពីលទ្ធផលស្ទង់មតិបង្ហញឲ្យឃើញ ថា ភាគច្រើនពលរដ្ឋអាមេរិក (៥២ភាគ រយ) មិនគាំទ្រការដឹកនាំរបស់លោកត្រាំ។ ចំណែកអ្នកគាំទ្រវិញមាន៤៤ភាគរយ។

ការធ្លាក់ចុះនោះជាសញ្ញាមួយមិនល្អឡើយសម្រាប់ប្រធានាធិបតីថ្មីរបស់អាមេរិក។ ចំណុចទាំងនោះអាចបង្កឲ្យមានបាតុកម្មប្រឆាំងរូបលោកកើតឡើងនៅគ្រប់ ទិសទីទូទាំងអាមេរិក និងនៅជុំវិញពិភព លោក។

នៅពេលដែលលោក ត្រាំ លុបចោល កម្មវិធីសុខាភិបាលអូបាម៉ាឃែរបានធ្វើឲ្យពលរដ្ឋអាមេរិករាប់លាននាក់បាត់បង់ផលប្រយោជន៍ពីកម្មវិធីនោះ ។ ពេលនេះលោក ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងទ្វីប TPP ទៀតបានធ្វើឲ្យប្រទេសជាច្រើនដែលជាសម្ពន្ធមិត្តរបស់អាមេរិកបាត់បង់ទំនុកចិត្តលើអាមេរិកទៀត ហើយ។

អ្វីដែលគួរឲ្យព្រួយបារម្ភជាងនេះនោះគឺវិវាទពាណិជ្ជកម្មរវាងចិននឹងអាមេរិកអាច ជំរុញឲ្យមានសង្គ្រាមពាណិជ្ជកម្មនៅលើ ពិភពលោកកើតឡើង។

នៅពេលនេះដែររដ្ឋាភិបាលរបស់លោក ត្រាំ បានថ្កោលទោសដល់ចិនថា បានធ្វើពាណិជ្ជកម្មនៅដែនសមុទ្រចិនភាគខាង ត្បូងដែលមានវិវាទ។

សេតវិមានបានព្រមានខ្លាំងៗទៅលើប្រទេសចិនថា សហរដ្ឋអាមេរិកនឹងការពារ “ផលប្រយោជន៍អន្តរជាតិ” នៅសមុទ្រចិន ខាងត្បូង ហើយការធ្វើពាណិជ្ជកម្មត្រូវតែ “មានផ្លូវ២ខ្សែ”។ នេះបើតាមទូរទស្សន៍ សិង្ហបុរី Channel News Asia បានចុះផ្សាយ ព័ត៌មានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ។

លោក Sean Spicer អ្នកនាំពាក្យរបស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋ អាមេរិកបានថ្លែងឲ្យដឹងក្នុងអំឡុងពេលលោក ត្រូវបានប្រកាសចូលកាន់មុខតំណែងដំបូង ដោយត្រួសៗថា ជំហររបស់រដ្ឋបាលថ្មីនៅតែមានការប្រយ័ត្នប្រយែង ចំពោះការរក្សានូវផលចំណេញជាមួយរដ្ឋាភិបាលប៉េកាំង។

លោក Rex Tillerson រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកដែលបាន តែងតាំងដោយលោក ដូណាល់ ត្រាំ ធ្លាប់ ផ្តល់ការណែនាំមួយថា រដ្ឋាភិបាលវ៉ាស៊ីនតោនគប្បីទប់ស្កាត់ទៅលើប្រទេសចិន ចំពោះការសាងសង់អគារមួយចំនួននៅលើដែនកោះនៅក្នុងដែនទឹកជម្លោះ។

លោក Spicer បានបញ្ជាក់ថា “ខ្ញុំគិតថា សហរដ្ឋអាមេរិកកំពុងតែធ្វើឲ្យប្រាកដថាយើង ដាក់គម្រោងនៅទីនោះគឺផ្តល់ប្រយោជន៍ ដល់យើងទាំងអស់គ្នា។ ជាការពិតណាស់ ប្រសិនបើបណ្តាកោះទាំងនោះដែនទឹកអន្តរជាតិមិនស្ថិតក្នុងផ្នែកណាមួយនៃការគ្រប់គ្រងដោយរដ្ឋាភិបាលចិនទេនោះម្លេ៉ះយើង នឹងប្រាកដណាស់យើងអាចរក្សាបាននូវ ផលប្រយោជន៍ដល់អន្តរជាតិពីការរំលោភបំពានដោយប្រទេសណាមួយមិនខាន” ។

គួរបញ្ជាក់ថា ប្រទេសចិនធ្លាប់បាន ប្រកាសថា ដែនទឹកលាតសន្ធឹងនៅសមុទ្រចិនខាងត្បូងដែលហៅថា “ដែនទឹកស្ថិតនៅក្នុងខ្សែបន្ទាត់ចំនួន៩” ក្នុងនោះរាប់ បញ្ចូលទាំងដែនទឹកដែលបានប្រកាសដោយ បណ្តាប្រទេសជិតខាងមួយចំនួនផងដែរគឺជារបស់ខ្លួន។

ចាប់តាំងពីលោក ត្រាំ ឡើងកាន់តំណែង មានបាតុកម្មជាច្រើនបានកើតឡើងទាំងនៅក្នុងទឹកដីអាមេរិកនិងនៅជុំវិញពិភពលោក។ ក្នុងរយៈពេលដែលលោក ត្រាំ ឡើងកាន់តំណែងគេសង្កេតឃើញថា មានប្រទេសពីរប៉ុណ្ណោះដែលគាំទ្រលោក ត្រាំ ពេញទំហឹងគឺរុស្ស៊ីនិងអីុស្រាអែល។ ចំណែក ប្រទេសដែលជាសម្ពន្ធមិត្តអាមេរិកបាន ប្រឆាំងនឹងលោក ត្រាំ កន្លងមកប្រជាជនហ្វុីលីពីនរាប់រយនាក់បាននាំគ្នាធ្វើបាតុកម្មនៅពីមុខស្ថានទូតអាមេរិកនៅទីក្រុងម៉ានីល ក្នុងទិសដៅប្រឆាំងនឹងលោក ដូណាល់ ត្រាំ។ ពួកគេបានចោទលោក ត្រាំ ថារើស អើងពូជសាសន៍មើលងាយស្ត្រីភេទឬក៏ស្អប់ ជនបរទេសជាដើម។

នៅមុខស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅក្រុងម៉ានីលមនុស្សប្រមាណ៣០០នាក់ បានជុំគ្នាធ្វើបាតុកម្មប្រឆាំងប្រធានាធិបតី ដូណាល់ ត្រាំ។ ពួកគេលើកបដាសរសេរ ពាក្យថា “ ត្រាំ សំរាម!”។ ក្រុមបាតុករថែមទាំងបាននាំគ្នាបោះចោលរូបថតលោក ត្រាំ ក្នុងធុងសំរាមទៀតផង។

ក្រុមបាតុករបានចោទលោក ត្រាំ ថា មាក់ងាយស្ត្រីភេទ ប្រកាន់ពូជសាសន៍ ស្អប់ជនបរទេស។ ទាក់ទងរឿងចោទថា លោក ត្រាំ ស្អប់ជនបរទេសបាតុករមួយ ចំនួនបានសម្តែងការបារម្ភចំពោះជនរួមជាតិ ហ្វុីលីពីនដែលកំពុងរស់នៅសហរដ្ឋអាមេរិក ដែលអាចនឹងរងគ្រោះពីការរើសអើងពូជសាសន៍។ ក្រៅពីតវ៉ាប្រឆាំងនឹងលោក ត្រាំ ក្រុមបាតុករបានដុតទង់ជាតិអាមេរិក និងបានទាមទារឲ្យកងទ័ពអាមេរិកចាកចេញពីទឹកដីហ្វុីលីពីនផងដែរ។

ហ្វុីលីពីនធ្លាប់ស្ថិតក្រោមអាណានិគម របស់អាមេរិក។ ប្រទេសទាំង២មានទំនាក់ទំនងល្អនឹងគ្នាផ្នែកវប្បធម៌និងសេដ្ឋកិច្ច។ ហ្វុីលីពីននិងអាមេរិកភ្ជាប់ទំនាក់ទំនងការពារជាតិនឹងគ្នាតាមរយៈសន្ធិសញ្ញាការពារជាតិរួមគ្នាមួយ។ ច្រើនឆ្នាំមកនេះអាមេរិកបានចូលរួមក្នុងកិច្ចការយោធាជាច្រើនជាមួយហ្វុីលីពីន។ តាំងពីលោក ឌុយទែរតេ ចូលកាន់អំណាចនៅហ្វុីលីពីនមកទំនាក់ ទំនងរវាងប្រទេសទាំង២មិនសូវល្អដូចមុនទេ ដោយសារតែលោក ឌុយទែរតេ មាន ទំនោរទៅរកចិន និងរុស្ស៊ី។

ក្រុមបាតុករដែលប្រឆាំងលោក ត្រាំ នៅមុខស្ថានទូតអាមេរិកនៅក្រុងម៉ានីលកាលពីថ្ងៃសុក្រកន្លងទៅជាក្រុមឆ្វេងនិយម ហ្វុីលីពីន។ ចលនាឆ្វេងនិយមជាច្រើននៅហ្វុីលីពីនមាននយោបាយប្រឆាំងនឹងបែបផែនមូលធនរបស់អាមេរិក៕ ម៉ែវ សាធី

trump hate


ចែករំលែក៖