ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនពលរដ្ឋជប៉ុនធ្លាក់ចុះជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ២០១៧

ចែករំលែក៖

ចំនួនទារកកើតមកនៅក្នុងប្រទេសជប៉ុនទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល១០០ ឆ្នាំកន្លងមក ហើយជាមួយគ្នានេះចំនួនអ្នករៀបការក៏ថយចុះផងដែរ នៅក្នុងឆ្នាំ២០១៧ គឺជាក្តីបារម្ភបំផុតដល់រដ្ឋាភិបាលជប៉ុន ។ បើគ្មានវិធានការទប់ស្កាត់ទេនោះ ពលរដ្ឋជប៉ុននឹងត្រូវផុតពូជពីផែនដីនេះនាពេល អនាគត ក្នុងពេលអ្នកមួយចំនួនស្លាប់ច្រើន ហើយទារកកើតមកតិច។

ចំនួនពលរដ្ឋជប៉ុន កាន់តែចាស់ គឺជាក្តី បារម្ភបំផុត របស់រដ្ឋាភិបាលជាច្រើនឆ្នាំកន្លងមក ។ បញ្ហា ប្រឈមមុខរបស់រដ្ឋាភិបាល គឺក្រោយពេលទទួលបានរបាយករណ៍ស្តីពីទារកកើតមកនៅក្នុងឆ្នាំ២០១៧ថយចុះខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ រយៈពេលជាង ១០០ឆ្នាំកន្លងមកនៅក្នុងប្រទេសដែល មានសេដ្ឋកិច្ចលំដាប់ទី៣លើពិភពលោក។

តាមការវាយតម្លៃ ចំនួនពលរដ្ឋជប៉ុន នឹងថយចុះពី១២៦លាននាក់ នៅសល់តែ ៨៨លាននាក់នៅក្នុងឆ្នាំ២០៦៥ និង នៅ សល់តែ ៥១លាននាក់នៅឆ្នាំ២១១៥។

សារព័ត៌មាន Financial Times ដក ស្រង់ប្រភពព័ត៌មានពី ក្រសួងសុខាភិបាល ជប៉ុនបានប្រកាសឲ្យដឹងថា មានទារក សរុប៩៤១ពាន់នាក់កើតមកនៅក្នុងឆ្នាំ ២០១៧នេះ បើប្រៀប ធៀបនឹងក្នុងឆ្នាំមុនៗ គឺមានទារកកើតមករហូតដល់ ២,៧លាន នាក់ ក្នុងមួយឆ្នាំគិតចាប់តាំងពីសង្គ្រាមលោកលើកទី២មកទល់ពេលនេះ។នៅ ក្នុងប្រទេសជប៉ុន ចំនួនស្ត្រីកើតដែល បង្កើតទារកមក មានតិចជាងគេបង្អស់ លើពិភពលោក បន្ទាប់ពីកូរ៉េខាងត្បូង ដែលបើគិតជាមធ្យម ស្ត្រីម្នាក់ៗកើតកូន បានតែ ១,៤៤នាក់ប៉ុណ្ណោះ ។ ចំណែក លំដាប់ទី១គឺកូរ៉េខាងត្បូង១,១៧។ អាមេ រិកមាន១,៨២នាក់ និងបារាំង ១,៩៦នាក់។

ផ្ទុយនឹងទារកកើតមកនៅក្នុងឆ្នាំ២០១៧មានមនុស្សចាស់កើនឡើងរហូតដល់ទៅ៣ភាគរយ ។ ក្រៅពីនេះពលរដ្ឋដែលពេញ វ័យរៀបការ បានសម្រេចរៀបការនឹងគ្នា តិចជាង ឆ្នាំមុនៗទាំងអស់ ដែលជាការរួម ចំណែក ធ្វើឲ្យទារកកើតមកតិចនៅក្នុង ប្រទេសនេះ។

កត្តាមួយទៀតដែលរួមចំណែកធ្វើឲ្យ ចំនួនពលរដ្ឋធ្លាក់ចុះនោះគឺ តុក្កតាសិច ដែលអាចធ្វើឲ្យមនុស្សត្រូវផុតពូជពីផែនដីនេះ បន្តិងម្តងៗ មិនចាញ់អាវុធប្រល័យ លោកឡើយ ដោយគ្រាន់តែប្រើរយៈពេលយូរប៉ុណ្ណោះ។

សាស្ត្រាចារ្យ Kathleen Richardson អ្នកបង្កើតយុទ្ធនាការប្រឆាំងនឹង តុក្កតា សិច បានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំ អង្គការសហប្រជាជាតិ ស្តីពីស្នេហានិងផ្លូវភេទជាមួយតុក្កតាសិចនៅទីក្រុងឡុង ប្រទេសអង់គ្លេស។ នៅក្នុងសុន្ទរកថារយៈ ពេល២៥នាទី នាង Richardson ធ្វើឲ្យអ្នកស្តាប់តក់ស្លុតយ៉ាងខ្លាំង ទៅលើការប្រឆាំង របស់នាងទៅលើ តុក្កតាសិច។ នាងបាន បញ្ជាក់ថា បុរស ៗបានបញ្ចប់ជីវិតរបស់ ខ្លួន។ នាងបញ្ជាក់ទៀតថា តុក្កតាដែល មានរូបរាងដូចមនុស្សស្រី និងកុមារ គួរតែ ត្រូវហាមប្រាម គឺជាសកម្មភាពមើលងាយ ដល់ស្ត្រីភេទ និងកុមារី ទុកដូចជារបស់ប្រើប្រាស់គ្មានតម្លៃ។

នាង Kathleen Richardson បាន បញ្ជាក់ទៀតថា ចាំបាច់ត្រូវតែលុបចោល តុក្កតាសិចជាបន្ទាន់ ដើម្បីបន្តជីវិតមនុស្ស នៅថ្ងៃអនាគត។

បច្ចុប្បន្នមានមនុស្សប្រុសស្រីជាច្រើនបានប្រើប្រាស់តុក្កតាសិចជាដៃគូរបស់នៅក្នុងជីវិត ដោយមិនគិតដល់ការយកប្តី ប្រពន្ធ ឬបង្កើតកូនចៅបន្តនោះឡើយ។ ដោយសារតែសម្ពាធការងារ និងការ ចំណាយច្រើន អ្នកខ្លះមិនយកប្តីប្រពន្ធ ឡើយ ដោយយកតុក្កតាសិចមកជំនួសវិញ ។ ទាំងនោះជាក្តីបារម្ភយ៉ាងខ្លាំង ពីការធ្លាក់ចុះនៃចំនួនពលរដ្ឋនៅលើពិភពលោក នាពេលអនាគត៕ ម៉ែវ សាធី


ចែករំលែក៖