ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបូបមិនបានហើយរត់មិនរួចទៀតជាប់ខ្នោះរបស់កម្លាំងកងរាជអាវុហត្ថ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំនោមបក្ខពួក៣នាក់ បានធ្វើសកម្មភាពឆក់កាបូបលុយពីនារីម្នាក់ តែមិនបានសម្រេចហើយព្យាយាមរត់ តែមិនរួចត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួនយក​មក​សាក​សួរ​ស្វែង​រក​ចាប់​បក្ខពួក​បន្ត​ទៀត​។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ចំណុចផ្ទះលេខ៣៦ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យខាងលើមានឈ្មោះ រតនះដាវី ភេទប្រុស អាយុឆ្នាំ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្នាក់នៅព្រៃទាសង្កាត់ចោមចៅខណ្ឌពោធិសែនជ័យស្រុកកំណើតនៅតាកែវ។ម៉ូតូជិះធ្វើសកម្មភាពម៉ាក​ហុងដា​សេ​១២៥​សេរី​២០១៧ពណ៌​ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GE5893 ជិះគ្នា៣នាក់។ ​ចំណែក​ឯ​នារី​រងគ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​នោះ​ទេ​ អាយុ​ប្រហែល​ជាង​២០ឆ្នាំ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​នារីរងគ្រោះជិះម៉ូតូឌុប​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1F8962 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ក្នុងទិសដៅពីកើតទៅលិច​ ខណៈ​មកដល់កន្លែងកើតហេតុខាងលើ ក៏ស្រាប់តែមានជន​សង្ស័យ​ជិះ​ម៉ូតូ​មួយ​គ្រឿង​មាន​គ្នា​៣នាក់មកពីក្រោយហើយបានទាញយកកាបូបលុយដោយសារខ្សែកាបូប​ធំពេកបណ្តាលឲ្យដួលរងរបួស​ ភ្លាមនោះជនសង្ស័យក៏ព្យាយាមជិះម៉ូតូរត់ តែមិនរួចដោយសារកម្លាំងល្បាតរបស់កងរាជអាវុហត្ថដេញរហូតជនសង្ស័យភ័យជិះដួលម៉ូតូរត់និងឃាត់បានម្នាក់ និង២នាក់ទៀត​រត់​គេច​ខ្លួន​បាត់។ ​

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍សែនជ័យ​ឃាត់ខ្លួន​បណ្ដោះអាសន្ន​និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​៕ ​សុខាសែនជ័យ


ចែករំលែក៖