ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ខ្សែកបានសម្រេចព្យាយាមជិះរត់គេចខ្លួន តែត្រូវប៉ូលិសស្ទាក់ចាប់ជាប់

ចែករំលែក៖

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បានបន្ទាប់ពីធ្វើកសកម្មភាពឆក់ខ្សែករបានរួចព្យាយាមរត់គេច ដែលហេតុការណ៍នេះកើតឡើងកាលពីនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង០៩ និង៣០នាទី នៅចំណុចបណ្តោយផ្លូវ លេខ១៣២A ស្ថិតនៅភូមិព្រៃខ្វាវ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមសមត្ថកិច្ចស្រុកត្រាំកក់បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ុយ ភារ៉ា ភេទ ប្រុស អាយុ ១៧ឆ្នាំរស់នៅភូមិត្រពាំងឈើទាល ឃុំជ្រេស ស្រុកជុំគីរី ខេត្តកំពត ចំណែកជនរងគ្រោះ ឈ្មោះនាក់ បូតី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិអង្គត្រាវ ឃុំត្រពាំងធំខាង ស្រុកត្រាំកក់ ខេត្តតាកែវ ។

សមត្ថកិច្ចដដែលបានបន្តទៀតថា នៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានធ្វើសកម្មភាពឆកខ្សែករបស់ជនរងគ្រោះរួបព្យាយាមរត់គេ តែត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងជំនាញអធិការដ្ឋានស្រុកជុំគីរី ដេញតាមចាប់បាននៅចំណុចភូមិត្រពាំងឈើទាល ឃុំជ្រេស ស្រុកជុំគីរី ខេត្តកំពត។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញដកហូតបានម៉ូតូ១គ្រឿង ផ្លាកដៃកាឡៃ១ខ្សែ ចិញ្ចៀនកាឡៃ០១វង់ បណ្តោងខ្សែ ក ព្រះ១ ប្រាក់១៦០០រៀល។

បច្ចុប្បន្ន ជនសង្ស័យរួម និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕ ភ្នំដា


ចែករំលែក៖